ភ្នំពេញ៖ កីឡាប្រដាល់ជួរមុខរបស់កម្ពុជា២រូបគឺ ឡុង សុភី និង ម៉ឺន សុភា សុទ្ធតែបានស្ដារមុខមាត់ឡើងវិញដូចគ្នា ក្នុងការប្រកួតសន្សំពិន្ទុជុំទី២ ដើម្បីដណ្ដើមខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ តាមរយៈការបំបាក់អំនួតកីឡាករថៃរៀងៗខ្លួន ។

សម្រាប់អ្នកលេងជង្គង់ទិព្វ ឡុង សុភី បានទទួល ៣ពិន្ទុជាលើកដំបូង ក្នុងចំណោម២ប្រកួតរបស់ខ្លួនដែលទើបនឹងផ្ដួលកីឡាករ Singha Thorngnoy របស់ថៃឲ្យបោះបង់ការប្រកួតក្នុងទឹកទី៤ ដោយសារមានបញ្ហារបួសជើង មិនអាចបន្ដការប្រកួតបាន ក្រោយពេល១ប្រកួត ដំបូង សុភី បានវាយចាញ់ពិន្ទុកីឡាករថៃ Tilek Pithak នោះ ។

ក្នុងការប្រកួតលើកនេះ ដោយមានការប្រុងប្រយ័ត្ន និងខ្លាចរបូត ៣ពិន្ទុជាលើកទី២នោះ ឡុង សុភី បានព្យាយាមធ្វើយ៉ាងល្អ ដោយប្ដូរមកប្រើកណ្ដាប់ដៃ និងកែងច្រើនជំនួសជំនាញជង្គង់របស់ខ្លួនវិញ ជាហេតុធ្វើឲ្យ Singha Thorngnoy ពិបាកទប់ទល់ជាខ្លាំង ។ ទោះបីជាកីឡាករថៃរូបនេះ មានឱកាសវាយបកក៏មិនសូវមានប្រសិទ្ធភាពដែរ លុះដល់ចុងទឹកទី៤ ដោយសារមិនអាចទ្រាំទ្រនឹង ទម្ងន់កណ្ដាប់ដៃ ឡុង សុភី ពុំបាន Singha ក៏សម្រេចចិត្តបោះបង់ការប្រកួតតែម្ដង បន្ទាប់ពី សុភី វាយចូលក្បាលពោះជាច្រើន ដៃជាប់ៗគ្នា ។

រីឯអ្នកលេងជំនាញដៃឆ្វេង ម៉ឺន សុភា ក៏ធ្វើបានល្អផងដែរ សម្រាប់ការប្រកួតលើកទី២របស់ខ្លួន ជាមួយនឹងកីឡាករថៃ Tilek Pithak ។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល៥ទឹកពេញ ម៉ឺន សុភា មានប្រៀបឈ្នះពិន្ទុដាច់លើកីឡាករ Tilek Pithak ដោយសារ សុភា មានឱកាសប្រើកណ្ដាប់ដៃចូលរួមផ្ទៃមុខ និងក្បាលពោះកីឡាករថៃរូបនេះច្រើន ប៉ុន្ដែ Tilek ក៏មានឱកាសវាយបកដោយ ទម្ងន់ជើងទាត់ស្ទើរតែធ្វើឲ្យ សុភា ដាច់ផ្ងារម្ដងៗទៀតផង ។

ចំពោះលទ្ធផលឈ្នះចាញ់ទាំង២ប្រកួតខាងលើលើកនេះ មិនបានធ្វើឲ្យកីឡាករកម្ពុជា ឬកីឡាករថៃណាម្នាក់ មានពិន្ទុច្រើនជាងគ្នា នោះទេពោលគឺទទួលបាន៤ពិន្ទុស្មើៗគ្នា សម្រាប់ការប្រកួត២លើក ឈ្នះ១លើក និងចាញ់១លើកដូចគ្នា ៕

<object width="488" height="418" data="http://www.youtube.com/v/zFB_BjtXGsM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/zFB_BjtXGsM&rel=1" /></object>

<object width="488" height="418" data="http://www.youtube.com/v/h9EBpYYVrMk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/h9EBpYYVrMk&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល