ក្នុងពេល Interface ប្រើសំរាប់ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទថ្មីរបស់ Facebook ទទួលបានការចាប់
អារម្មណ៍ច្រើន ក្នុងពេលដែលមានការក្រែងរអាលពីខាង Google, Microsoft បែរជាបង្ហាញពីគំនិត
សើចចំអក ជាមួយផលិតផលនេះទៅវិញ។

ក្នុងការជួបសន្ទនាជាមួយ CNet, Frank Shaw បាននិយាយថា ក្រោយពីបានឃើញព្រឹត្តិការណ៍
Facebook Home លោកបានឃើញថា វាដូចជាល្បែងលេងមួយនៅ April Fool's day ដោយហេតុ
ថាផលិតផលនេះ វាហួសសម័យទៅហើយ វាបានកើតឡើងតាំងពីឆ្នាំ ២០១១ មកម៉្លេះ។ "ខ្លឹមសារ
នៃការបង្ហាញក្នុងព្រឹត្តិការណ៍ វាដូចស្ទើរតែទាំងអស់ ពេលដែល Microsoft បង្ហាញខ្លួន Windows
Phone កាលពី ២ឆ្នាំមុន", អ្នកតំណាងរបស់ក្រុមហ៊ុន Software ស្រាយបញ្ជាក់បន្ថែម។

មិនបោះបង់ឱកាសវាយប្រហារទៅលើ Android, លោក Frank Shaw បាននិយាយបន្ថែម ការដែល
Facebook បញ្ចេញ Home មកគឺដើម្បីបំពេញបន្ថែម Feature ប្រហាក់ប្រហែល (Windows Phone)
ដល់ប្រព័ន្ធប្រតិបត្តិការមួយដែលខ្វះវា។ អ្នកតំណាងរបស់ក្រុមហ៊ុន Microsoft រូបនេះ ក៏បាននិយាយ
បន្ថែមថា ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ Google មិនបានឆ្លើយតបសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់
ទេ គឺមានភាពស្មុគស្មាញខ្លាំងណាស់ហើយ៕

ដោយ៖ សិលា
ប្រភព៖ VE