CamNews

បាត់កូនស្រី ២នាក់ តាំងពីព្រឹក រហូត ទល់យប់ មិនឃើញត្រឡប់ មកផ្ទះវិញ ឪពុក-ម្ដាយ យំននៀលដី

ភ្នំពេញ ៖ លោក វុន និងភរិយា រស់នៅ ក្នុងប្លុកកូលាបទី១ ក្រោយក្រសួងកិច្ចការ នារី ក្នុងភូមិទី១៥
សង្កាត់ស្រះចក ខណ្ឌ ដូនពេញ បានយំឡើងហើមភ្នែក និងយំ ននៀលលើដី ផ្អើលអ្នកភូមិដោយ
សារតែ  បាត់កូនស្រីសំណព្វចិត្ដរបស់ខ្លួនទាំង ២នាក់ កូនស្រីបង អាយុ ១៦ឆ្នាំ និងកូនស្រីប្អូន អាយុ
៩ឆ្នាំ ដែលបានបាត់ពីផ្ទះកាលពី វេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៣ នេះ ហើយគិត
ត្រឹមវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃដដែលនេះ មិនទាន់ ឃើញពួកគេទាំង ២នាក់បងប្អូន វិល
មក ផ្ទះនៅឡើយទេ ។

កូនស្រីបង ឈ្មោះ អ៊ុង រចនា អាយុ ១៦ឆ្នាំ រៀននៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្ដភ្នំ និងប្អូនស្រី
ឈ្មោះ អ៊ុង ស្រីមាស អាយុ ៩ឆ្នាំ សិក្សានៅសាលាបឋមសិក្សា កូលាបទី១ ។ កូនស្រីទាំង ២នាក់
ដែល បានចាកចេញពីផ្ទះ មិនដឹងទៅណានោះទេ ដែលរហូតមកដល់ពេលនេះ មិនទាន់ ត្រឡប់មក
ផ្ទះធ្វើឱ្យពួកគេទាំង ២នាក់ យំ ស្ដាយស្រណោះ ហើយបានទាក់ទងទៅបង ប្អូនគ្រប់ទីកន្លែង និងឱ្យ
អ្នកភូមិជួយដើររក ក៏មិនទាន់ដឹងដំណឹងនៅឡើយទេ ។

ប្រសិនបើបងប្អូនណាមួយ ប្រទះឃើញ ក្មេងស្រីទាំង ២នាក់ ដូចបង្ហាញក្នុងរូបថត  ក្រោមនេះ អាច
ទាក់ទងមកលេខទូរស័ព្ទ  ម្ដាយរបស់នាង ០១២ ៦៧៣ ៨៨៤ និង ០៨៨ ៨០០៣ ៨០៣ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល