ព័ត៌មានអន្តរជាតិ ៖ ដោយស្ថិតនៅក្នុងវ័យ ទើបតែបាន ៣ ឆ្នាំ ក្មេងប្រុសតូចម្នាក់នេះ បានកើតមក ជាមួយនឹង ការពាំនាំ ជម្ងឺដ៏កម្រ ដោយនៅក្នុងនោះ ត្រូវបានគេបង្ខំចិត្ត ចុះបំពង់ តាមពោះវៀន របស់គេ ចូលទៅក្នុងពោះ ដើម្បីជាចលករ ក្នុងការទទួល យកការវះកាត់ បានពេញលេញ ដោយនៅក្នុងនោះ ត្រូវធ្វើការវះកាត់ ប្តូរសរីរាង្គ ដល់ទៅ ៥ នេះបើយោងតាម សម្តី ក្រុមវេជ្ជបណ្ឌិត ក៏ដូចជា យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហ ទំព័រ សារព័ត៌មាន បរទេស ស្កាយ ។

គួរបញ្ជាក់ផងដែរថា ក្មេងប្រុស តូចវ័យ ៣ ឆ្នាំ រូបនេះ មានឈ្មោះថា Adonis Ortiz គេបានទទួល ការវះកាត់ បានជោគជ័យ ដោយនៅក្នុងនោះ គេបានទទួលនូវ ថ្លើម លំពែង ក្រពះ និងពោះវៀន តូចធំ ថ្មី អំឡុងពេល ដែលមានការ វះកាត់ នៅឯមន្ទីរពេទ្យ Jackson Memorial Hospital រដ្ឋ Florida សហរដ្ឋអាមេរិក។ គ្រូពេទ្យ វះ កាត់គេ ដោយផ្ទាល់ បាននិយាយថា គ្មានសញ្ញាណ ណាមួយ រកអោយឃើញថា រាងកាយ របស់គេ មានប្រតិ កម្ម ក៏ដូចជា បដិសេធ ក្នុងការទទួល យកសរីរាង្គ ទាំង ៥ នោះទេ។ ប្រភពដដែល បន្តថា គេបានទទួលយក ការវះកាត់ នេះបានជោគជ័យ ចាប់តាំងពី គេមានអាយុ ទើបតែ ៣ ខែ មកម្ល៉េះ។

ស្រ្តីជាម្តាយ ឈ្មោះ Aracelis បានអះអាង អោយដឹងថា ដើមឡើយ នាងពិតជា មិនសូវជា សប្យាយចិត្តណាស់ ណានោះទេ ព្រោះថា គេមានសង្ឃឹមរស់តែ ៥០ % (៥០/៥០) តែប៉ុណ្ណោះ តែដឹងអីថា ក្រោយពី ការធ្វើការ វះ កាត់បានជោគជ័យ មកទល់នឹង ខណៈនេះ គេមានសង្ឃឹម រស់បានដល់ទៅ ៨០ % ។ នាងបន្តថា នាងខ្ញុំ ពិតជា ដឹងគុណជាខ្លាំង ចំពោះក្រុមវេជ្ជបណ្ឌិត ជាពិសេស សូមធ្វើការថ្លែង អំណរ អរគុណ ដល់សមាជិក ក្រុម គ្រួសារទាំងអស់ ដែលមានទឹកចិត្ត សប្បុរស បរិច្ចាក សរីរាង្គ ទាំងនេះ ។

ដោយឡែក មកទល់នឹងខណៈនេះ បើតាមការអោយដឹង ពីស្រ្តីជាម្តាយ អោយដឹងថា Adonis គេពិតជា មាន សេចក្តីក្លាហាន និង ស្វាហាប់ ជាខ្លាំង ខណៈពេលដែលគេ ក៏កំពុងតែ ទន្ទឹងរង់ចាំ តែថ្ងៃមកដល់ នៃកម្មវិធី បុណ្យ ណូអែល តែប៉ុណ្ណោះ៕

<object width="494" height="423" data="http://www.youtube.com/v/fsJ2aeNMPBY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/fsJ2aeNMPBY&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ