ព័ត៌មានអន្តរជាតិ ៖ ស្ត្រីម្នាក់ ជាភ្ញៀវទេសចរ មកពីទីក្រុង Wellington ប្រទេស ញូវ សេឡេន ដែល បានវាយបំផ្លាញ រូបបដិមា នៅប្រាសាទបាយ័ន ប្រទេស កម្ពុជា នោះ អាចនឹងត្រូវផ្តន្ទាទោសឆាប់ៗ នេះដោយអាជ្ញាធរ មកពីខេត្ត សៀមរាប នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទ ផ្សាយពីគេ ហទំព័រសារព័ត៌មានបរទេស tvnz ។

ព្រះរាជអាជ្ញាមួយរូប មកពីតំបន់ទេសចរណ៍ល្បីល្បាញខាងលើ នាទឹកដី អង្គរ ប្រទេស កម្ពុជា បាន នឹងកំពុងតែរៀបចំឯកសារ ចងក្រងរឿងក្តីប្រឆាំងទៅនឹង ជនដៃដល់ នាង Willemijn Vermaat ដើម កំណើតហូឡង់ សព្វថ្ងៃរស់នៅក្នុងទីក្រុង Wellington ប្រទេស ញ៉ូវសេឡេន នេះបើយោងតាមសេច ក្តីរាយការណ៍ ពីកាសែតក្នុងស្រុក ព្រះរាជាណាចក្រ កម្ពុជា The Cambodia Daily ។ គួរបញ្ជាក់ថា នាង Vermaat ត្រូវបានរាយការណ៍អោយដឹងថា មានការសាកសួរ សំណួរចម្លើយ ពី មន្រ្តីអា ជ្ញាធរ អប្សរា កាលពីថ្ងៃទី ១១ តុលា កន្លងទៅនេះ បន្ទាប់ ពីបានបំផ្លាញរូបបដិមា នៅឯ ប្រាសាទ បាយ័ន ក៏ប៉ុន្តែ ភ្ញៀវទេសចររូបនេះ ពុំត្រូវបានចាប់ឃាត់ខ្លួននោះទេ ។

បុរសជាមគ្គុទេស ទេសចរណ៍ លោក Samnang Hem អះអាងបញ្ជាក់ នៅលើទំព័រ ហ្វេសប៊ុក របស់ លោកអោយដឹងថា នាង Vermaat បានចូលទៅក្នុងប្រាសាទបាយ័ន បន្ទាប់ ពីជិះរ៉ឺម៉ក់កង់បី របស់ លោក ក៏ប៉ុន្តែបរិបទបន្ទាប់នាងបាត់ខ្លួនពេញមួយយប់ នៅក្នុង ប្រាសាទ ដូច្នេះ បុរសជាអ្នកបើកបរ រ៉ឺម៉ក់កង់បី ក៏សម្រេចចិត្តប្តឹងប៉ូលីស ។ ក្នុងរយៈពេលដ៏ខ្លី ពោល វេលា ព្រឹក បន្ទាប់ ភ្ញៀវទេសចររូប នេះត្រូវបានគេរកឃើញ និងមានការចោទប្រកាន់ថា បានវាយបំផ្លាញ រូបបដិមា ខាងលើ ។

គួរបញ្ជាក់ថា សំណង់ប្រាសាទអង្គរវត្ត មានវត្តមាននៅលើទឹកដីអង្គរនៃយើងខេត្តសៀមរាបប្រទេស កម្ពុជា ត្រូវបានអង្គការ យូណេស្កូ ចាត់ចូលជាបេតិកភណ្ឌពិភពលោកខណៈសំណង់ដ៏អច្ឆិរយៈមួយ នេះត្រូវបានសាងសង់ឡើង នាដើមសតវត្សទី ១២ ។ គួររំឭកថា មួយ ថ្ងៃ បន្ទាប់ ពីកើតរឿងហេតុ វាយបំផ្លាញ រូបបដិមាខាងលើ ភ្ញៀវទេសចរ វ័យ ៤០ ក៏បានវិលត្រលប់ទៅទីក្រុង Wellington ខណៈ ទៅដល់ទីនោះ នាងបានសារភាពប្រាប់កាសែតក្នុងស្រុក ញ៉ូវសេឡេន អោយដឹងថានាងពិតជាបាន វាយបំផ្លាញរូបបដិមា នោះពិតប្រាកដមែន ។

- អាន ៖ ស្រ្តីជនជាតិ ញ៉ូវ សេឡេន សារភាពថា ខ្លួនពិតជាបាន វាយបំផ្លាញរូបព្រះបដិមា នៅប្រាសាទ បាយ័ន ពិតប្រាកដមែន

យ៉ាងណាមិញ មេបញ្ជាការប៉ូលីស ប្រចាំតំបន់ការពារ នាទឹកដី សៀមរាប បានគូសបញ្ជាក់អោយ ដឹងថា លោក បានសម្រេចចិត្ត ដាក់ពាក្យបណ្តឹងទៅតុលាការ ប្រឆាំង ភ្ញៀវទេសចរខាងលើ អំឡុង សប្តាហ៍នេះ ដោយយោងតាមសម្តីសារភាពដោយផ្ទាល់របស់នាង ។ លោក Man Chhoeun បញ្ជាក់ អោយដឹងថា ពួយើងបានដាក់ពាក្យប្តឹងរួចទៅហើយ ជាមួយនឹង ព្រះ រាជអាជ្ញាធរ តុលាការខេត្ត ដោយធ្វើការចោទប្រកាន់ ស្រ្តីជាភ្ញៀវទេសច ខាងលើ ក្នុងការវាយបំផ្លាញរូបបដិមានៅកម្ពុជាបន្ទាប់ ពីនាងបានទទួលសារភាពកំហុស តាមរយៈគេហទំព័រ ថានាងពិត ជាបានធ្វើពិតប្រាកដមែន ដោយ នៅក្នុងនោះ យើងខ្ញុំ បានស្នើអោយតុលាការ ដោះស្រាយទៅ តាមផ្លូវច្បាប់ ជាមួយជនជាប់ចោទ ខាងលើ ។

លោក Im Sok Rithy នាយករងអាជ្ញាធរ អប្សរា អោយដឹងថា ពួកគេពិតជាចង់អោយ ជន ដៃដល់ នាង Vermaat ប្រឈមមុខចំពោះតុលាការ ។ ពួកយើងក៏កំពុងតែធ្វើការសហការជាមួយនឹងមេធាវី ក្នងស្រុក និង ក្រៅស្រុក ដើម្បីរៀបចំ សំនុំឯកសារក្នុងការចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះទង្វើ មួហនេះ លោក Im Sok Rithy បានបញ្ជាក់ដល់កាសែត The Cambodia Daily ។ នាង Vermaat ពុំ ទាន់ដឹងច្បាស់នៅឡើយទេ ថាបញ្ហាមួយនេះ បានបញ្ជូនដល់តុលាការ ដោយ នៅក្នុងនោះ នាង បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់កាសែតក្នុងស្រុក ញ៉ូវ សេឡេន អោយដឹងថាខ្ញុំមិនព្រួយបារម្ភអ្វីនោះ ទេពីព្រោះថា ខ្ញុំមិនបានប្រព្រឹត្តិខុស ៕ តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណា អាចបញ្ជេញជាមតិ ខមមិននៅខាងក្រោម ៕

- អាន ៖ អាជ្ញាធរអប្សរា បំភ្លឺរឿងស្ត្រី ជនជាតិបរទេស វាយបំផ្លាញ រូបព្រះបដិមា នៅប្រាសាទបាយ័ន

- អាន ៖ អាជ្ញាធរអប្សរា ដោះលែងស្ត្រី ជនជាតិ New Zealand វាយ បំផ្លាញរូបព្រះបដិមា នៅក្នុងប្រាសាទបាយ័ន

ប្រែសម្រួល ៖ កុសល
ប្រភព ៖ tvnz