ភ្នំពេញ ៖ មុខសញ្ញាប្លន់រថយន្ដ និងម៉ូតូជា ច្រើនករណី ក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ នាពេលកន្លងទៅ ត្រូវបាន នគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ តាមបង្ក្រាបនិង ចាប់ខ្លួន ខណៈដែលបក្ខពួកមួយចំនួនទៀត បាននឹងកំពុងបន្ដរត់គេចខ្លួន ។

ប្រតិបត្ដិការតាមចាប់មុខ សញ្ញាប្លន់រថយន្ដនិងម៉ូតូ ប្រដាប់ដោយអាវុធយ៉ាងសកម្ម ខាងលើនេះ បានធ្វើឡើង កាល ពីល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ព្រមទាំងដកហូតវត្ថុ តាងជារថយន្ដកាមរីហាយប្រ៊ីត ពាក់ស្លាក លេខ ខេមរភូមិន្ទ និងម៉ូតូ ៣គ្រឿង ព្រម ទាំងអាវុធ ខ្លីមួយដើមផងដែរ។

ជនសង្ស័យរូបនេះ ត្រូវបានបង្ហាញមុខ ជាសាធារណៈ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលពីសំណាក់នាយ រងការិយាល័យ លោក យាន គឹមលាន ។

លោកយាន គឹមលាន បានប្រាប់ថា ជន សង្ស័យរូបនេះ ឈ្មោះអ៊ុំ សួស្ដីហៅពៅ អាយុ ៣២ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ បន្ទប់ជួល ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ។

នាយរងការិយាល័យរូបនេះ បានបញ្ជាក់ ទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យរួចមក កម្លាំងសមត្ថកិច្ចរបស់លោក បានរឹបអូសរថ យន្ដមួយគ្រឿង ម៉ាកហាយប្រ៊ីត ពណ៌ទឹក មាស ពាក់ស្លាកលេខ ខេមរភូមិន្ទ កាំភ្លើងមួយ ដើម ម៉ាកកា៥៩ ម៉ូតូ៣គ្រឿង រួមមាន ទី១ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-8136 ទី២ ម៉ាក PCX ពណ៌ស និងមួយគ្រឿងទៀត ម៉ាកបាចា ព្រមទាំង អាយឌីមួយគ្រឿងផងដែរ ។

ជុំវិញការឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់ អាវុធដ៏សកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខាងលើនេះ នាយការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល លោកប៊ុន សត្យា បានបញ្ជាក់ ផងដែរថា ក្រោយពីមានករណីប្លន់ប្រដាប់ អាវុធ ដោយប្លន់ រថយន្ដ និងម៉ូតូនៅតាម បណ្ដាខណ្ឌរួចមកនោះ ស្នងការនគរបាលរាជ ធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាឱ្យនគរបាលរបស់លោក សហការជាមួយ នគរបាលតាម បណ្ដាខណ្ឌ បើកការស្រាវជ្រាវ ដោយយកចិត្ដទុកដាក់ ដើម្បីតាមចាប់មុខសញ្ញាប្លន់ទាំងនេះ យក មកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

លោក ប៊ុន សត្យា បានបញ្ចាក់ទៀតថា ក្រោយពីទទួលបានបទបញ្ជាពីថ្នាក់លើរួចមក នគរបាលជំនាញរបស់លោក បានបើកការ ស៊ើបអង្កេត ហើយឈាន ទៅដល់ការចាប់ខ្លួន ជនសង្ស័យរូបនេះនិងវត្ថុតាងជាក់ស្ដែងតែ ម្ដង នៅក្នុង ប្រតិបត្ដិការកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

យ៉ាងណាក៏ដោយនាយការិយាល័យរូប នេះ បានបញ្ជាក់ទៀតថា បក្ខពួកដែលនៅ សេសសល់ និងកំពុងរត់គេច ខ្លួននោះ ស្ថិត ក្រោមការតាមប្រមាញ់ របស់កម្លាំងសមត្ថ កិច្ចជំនាញ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវ ច្បាប់ ។

ក្រោយបង្ហាញមុខជាសាធារណៈរួចមក ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដ តាមនីតិវិធី ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល