CamNews

អួតប្រាប់សង្សារថា ទើបលក់ដីបាន ៨ ម៉ឺនដុល្លារ នាំទៅទិញខ្សែកឱ្យ ចុងក្រោយ នាងទឹកភ្នែក

ភ្នំពេញ ៖ នារីម្នាក់ ដែលមានមុខរបរ ជាអ្នកម៉ាស្សា ត្រូវបានម្ចាស់ហាងលក់មាសធ្វើការឃាត់ខ្លួនប្រគល់ ទៅឱ្យសមត្ថកិច្ច ចាត់ការទៅតាមផ្លូវច្បាប់ បន្ទាប់ពីនារីខាង លើនេះ ត្រូវបានសង្សារដែលទើបនឹងស្គាល់ គ្នា នាំទៅទិញខ្សែកឱ្យ តែសង្សាររូបនោះ បន្លំយកចិញ្ចៀនអ្នកលក់១វង់ ហើយគេច ខ្លួនបាត់ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ ស្ថិត នៅក្នុងផ្សារសាលាលេខ៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ។ នារីដែលជាប់ចោទ ពីបទ ឃុប ឃិតបន្លំលួច ចិញ្ចៀនមាសពីអ្នកលក់ខាងលើនេះ ត្រូវ បានគេស្គាល់ឈ្មោះ ហេង ធីតា អាយុ ២៥ ឆ្នាំ មានទីលំនៅខេត្ដកំពត និងបច្ចុប្បន្នមក ស្នាក់នៅ និងបម្រើការងារនៅហាងម៉ាស្សា  នាទីប្រជុំជនឧត្ដុង្គ ដែលមានទីតាំងស្ថិតនៅ ក្នុងស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច ស្រុកកំពង់ ត្រឡាច បានរៀបរាប់ឱ្យដឹងថា នៅព្រឹកថ្ងៃ ទី២៥ ខែតុលា ស្រាប់តែមានអ្នកលក់មាស ម្នាក់នៅក្នុងផ្សារ បានទូរស័ព្ទប្ដឹងថា មាន ស្ដ្រីម្នាក់ ឃុបឃិតគ្នាឆបោក យក ចិញ្ចៀន មាស១វង់ ទម្ងន់៥ជី ហើយសមត្ថកិច្ចក៏បាន ទៅធ្វើការឃាត់ខ្លួន នារីរូបនោះ តែនៅនឹងខ្លួន របស់នាងមានកាន់កាបូបពណ៌ខ្មៅមួយ ចាក់សោរពីក្រៅជិត ហើយខណៈសមត្ថកិច្ច  ឆែកឆេរនៅក្នុង កាបូបនោះ មិនមានលុយ កាក់ ឬទ្រព្យសម្បត្ដិអ្វីសំខាន់នោះឡើយគឺ មានតែសៀវភៅចាស់ៗតែ ប៉ុណ្ណោះ ។

តាមការរៀបរាប់ពីស្ដ្រីជាប់ចោទឈ្មោះ ហេង ធីតា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែតុលា ខ្លួនត្រូវ បានបុរសម្នាក់ដែលជា សង្សារមិនស្គាល់ឈ្មោះ ព្រោះធ្លាប់ជាម៉ូយ ចូលមកម៉ាស្សានៅក្នុងហាង របស់ ខ្លួន កាល ពីជាង១ខែមុន ហើយស្គាល់គ្នាសុំធ្វើសង្សារ រហូតមក ដោយបុរសនោះបានទូរស័ព្ទហៅ នាង ធ្វើដំណើរទៅកាន់ផ្សារសាលាលេខ ៥ ដើម្បីរូបគេទិញខ្សែកឱ្យមួយខ្សែ ព្រោះតែ បុរសរូបនោះ បានអួត ប្រាប់នាងថា រូបគេ ទើបនឹងលក់ដីបានលុយចំនួន ៨ម៉ឺនដុល្លារ។  ខណៈដែលនាងជិះម៉ូតូឌុប ទៅដល់ កន្លែង ណាត់ ក៏បានជួបបុរសជាសង្សារប្រាកដមែន  ដោយរូបគេមានកាន់កាបូបខ្មៅមួយ រួច ហើយក៏ បបួលរូបនាង ចូលទៅផ្ទះលក់មាស មួយកន្លែង ដើម្បីទិញខ្សែក ។ ខណៈដែល រូបនាងកំពុងតែរើស ខ្សែកយកមកពាក់ល ពីមួយខ្សែទៅមួយខ្សែ បុរសរូបនោះក៏បាន រើសយកចិញ្ចៀនមាស ១វង់ ទម្ងន់ ៥ ជីមក ពាក់លផងដែរ ហើយមិនបានដោះវិញនោះ ទេ ។ ក្រោយពាក់ចិញ្ចៀនលហើយស្រាប់ តែបុរស រូបនោះធ្វើជាភ្ញាក់ថា ភ្លេចលុយ ចំនួន ៧លានរៀលនៅខាងក្រៅ ហើយក៏បានហុចកាបូបខ្មៅ មកឱ្យរូប នាងជួយកាន់ ដោយប្រាប់ថា កាន់ឱ្យស្រួលព្រោះមានលុយ ៨លានរៀល នៅក្នុងកាបូបនោះ ។ ពេល ដែលបុរសនោះចេញទៅក្រៅ ចាំបាត់ៗធ្វើឱ្យ ម្ចាស់ផ្ទះលក់មាស មានការសង្ស័យថា ជា រឿងឆបោក ក៏បានឃាត់ខ្លួនប្រគល់ឱ្យ សមត្ថកិច្ចតែម្ដងទៅ ។  ក្រោយសមត្ថកិច្ច ឃាត់ខ្លួន នៅព្រឹកថ្ងៃទី ២៦ ខែ តុលា សមត្ថ កិច្ចក៏បានកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ហើយក៏ត្រូវបានតុលាការសម្រេច ធ្វើការចោទប្រកាន់ ពីបទសមគំនិតបន្លំយក មាសចំនួន ៥ជី ហើយបង្គាប់ឱ្យឃុំខ្លួនតែម្ដងទៅ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល