នៅសល់រយះពេលតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍របស់ Sony នៅ IFA នឹងប្រារព្ធឡើង
ហើយ។ ក្រៅពី Xperia Z1, Sony ក៏នឹងបង្ហាញណែនាំនូវស៊េរីផលិតផលថ្មី ត្រូវបានក្រុមហ៊ុនដាក់
ឈ្មោះថា Cyber-shot x Smartphone។ នេះគឺជាប្រកាមេរ៉ាបង្រួមតូច ពោរពេញដោយអានុភាព
នឹងបានមានដំណើរការយ៉ាងល្អ ជាមួយស្មាតហ្វូនរបស់អ្នក។

ថ្មីៗនេះវីដេអូណែនាំស្តីពីរគំរូម៉ាស៊ីនថតរូប DSC-QX100 និង DSC-QX10 ត្រូវបានបង្ហោះលើអ៊ីនធឺ
ណេត ដែលអាចជួយឲ្យអ្នកអាចយល់ច្បាស់ជាងមុន ពីផលិតផលដ៏អស្ចារ្យថ្មីនេះ របស់ Sony។

ជាមួយនឹងឈ្មោះ Cyber-shot x Smartphone, ស៊េរីផលិតផលនេះ គឺជាម៉ាស៊ីនថតរូបមួយជាមួយ
នឹង Sensor, កាណុង និងផ្នែកមួយចំនួនទៀតដែលពាក់ព័ន្ធ (មិនមានអេក្រង់ និងប្រព័ន្ធបញ្ជា) ទេ។
DSC-QX100 និង DSC-QX10 អាចភ្ជាប់ (Connect) ជាមួយស្មាតហ្វូន ក៏ដូចជាដោះចេញ ដើម្បីថត
ពីចំងាយ ឬថតរូបខ្លួនឯង បានយ៉ាងងាយស្រួល។

<object width="500" height="400" data="http://www.youtube.com/v/0TWh3EvSZ_0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/0TWh3EvSZ_0&rel=1" /></object>

DSC-QX100 គឺជាគំរូម៉ាស៊ីនថតប្រើ Sensor Exmor R 20,2 MP ទំហំ 1 inch និងកាណុង 28-100mm
f/1.8-4.9។ ក្នុងនោះ DSC-QX100 គឺជាគំរូម៉ាស៊ីនថតប្រើ Sensor Exmor R ទំហំ 1/2.3 inch, កាណុង
25-250mm zoom 10X។ វីដេអូនេះ បានបង្ហាញឲ្យឃើញថា ម៉ាស៊ីនថតទាំងពីរស៊េរីនេះ ភ្ជាប់ជាមួយ
នឹងស្មាតហ្វូន តាមរយះ NFC៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ Vreview