ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមទីភ្នាក់ងារ សារព័ត៌មានក្នុងស្រុក ទំព័រសារព័ត៌មានបរទេស ប៊ី ប៊ីស៊ីបានចុះផ្សាយអត្ថបអោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៩ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពី រថភ្លើងដឹកអ្នកដំណើរ មួយគ្រឿង បានជួបនឹងឧបទ្ទេវហេតុ បុកជាមួយនឹងរថយន្តក្រុង ដឹកក្រុមមនុស្សទៅធ្វើការ ។

លើសពីនេះ ប្រភពសារព័តមានដដែល បន្តអោយដឹងថា ករណីគ្រោះថ្នាក់ សម្លាប់មនុស្សយ៉ាង អណោចអធម លើកនេះ បានកើតឡើង នៅឯក្រុងជាប់កំពង់ផែ ក្រុង Mersin ប្រទេស ទួរគី។ យ៉ាង ណាមិញ បើតាមសេចក្តីរាយការណ៍ បន្តអោយដឹងថា មនុស្ស ៩ នាក់ ដែលបានស្លាប់ និង ៥ នាក់ ផ្សេងទៀត ដែលបានរងរបួសនោះ សុទ្ធសឹងតែជាបេក្ខភាព អ្នកដំណើរ នៅក្នុងរថយន្តក្រុង ផ្ទុយ ស្រឡះពី អ្នកដំណើរ នៅលើរថភ្លើង ពួកគេ ពិតជា មិនបានទទួលរងរបួសអ្វីនោះទេ ។

ខណៈកើតមានឡើង នៅលើផ្លូវមុខកាត់ នៃខ្សែរថភ្លើងនោះ ទីភ្នាក់ងារ សារព័ត៌មានក្នុងស្រុក អះ អាងអោយដឹងថា របាំងការពារ បង្ខាំងកុំអោយមានការឆ្លងកាត់នោះ អាចនឹងបើកឡើង ជាហេតុនាំ អោយមានគ្រោះថ្នាក់លើកនេះ ។

លោក Basri Guzeloglu ជាមន្រ្តីផ្លូវការ ប្រចាំតំបន់ បានគូសបញ្ជាក់អោយដឹងថា ករណីលើកនេះ គឺ កំពុងតែស្ថិតនៅក្រោមការតាមដាន ស៊ើបអង្កេតនៅឡើយ ខណៈក្រុមមនុស្ស ជាជនរងគ្រោះ ត្រូវ បានគេជួយទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ក្បែរកន្លែង កើតហេតុ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី