នៅពេលអ្នកយល់ថា ការចងចាំរបស់អ្នក កំពុងមានការអន់ថយ នោះចូរអនុវត្តតាមការ ណែនាំ ខាងក្រោម អ្នកនឹងបានដឹងអំពីប្រសិទ្ធិភាពរបស់វា ចំពោះប្រព័ន្ធចងចាំរបស់អ្នក!

១/ ហាត់ប្រាណ

ការហាត់ប្រាណគឺជាវិធីល្អបំផុត ដែលជួយបង្កើនការចងចាំរបស់អ្នក។ ការហាត់ប្រាណ ដូចជា
រត់ ដើរលឿន ហែលទឹក ឬជិះកង់ជាដើម សុទ្ធតែធ្វើឱ្យបេះដូងដើរញាប់ និងច្របាច់ឈាមឱ្យទៅ ដល់ចំណុចឆ្ងាយៗ នៅលើរាងកាយ ក្នុងនោះក៏មានខួរក្បាលផងដែរ។ ប្រការនេះ មានន័យថា បេះដូងអាចបញ្ជូនឈាម និងអ៊ុកស៊ីហ្សែន ទៅចិញ្ចឹមខួរក្បាលបានគ្រប់គ្រាន់ ជួយឱ្យការចងចាំ ដំណើរការបានល្អ។

២/ ផ្លាស់ប្ដូរទម្លាប់

ការប្រើដៃឆ្វេង ឬដៃដែលមិនទម្លាប់ ដើម្បីកាន់ច្រាស់ដុសធ្មេញ ឬបើកបរទៅធ្វើការរាល់ថ្ងៃ ដោយធ្វើដំណើរទៅតាមដងផ្លូវផ្សេងៗគ្នា ក៏ជាវិធីមួយ រួមចំណែកជួយកែលំអបញ្ហាការចងចាំ
ខ្សោយ។

៣/ ដាក់សម្ភារៈប្រើប្រាស់ នៅកន្លែងកំណត់ណាមួយ

ចូរហាត់ឱ្យមានទម្លាក់ ដាក់របស់របរប្រើប្រាស់ ដូចជា ទូរស័ព្ទ វ៉ែនតា នាឡេកាជាដើម នៅត្រង់កន្លែងដដែលជារៀងរាល់ថ្ងៃ ដើម្បីឱ្យខួរក្បាលបានចំណាំ និងធ្វើការចងចាំបានប្រសើរ។

៤/ ទទួលទាននូវអាហារត្រឹមត្រូវ

អ្នកគួរតែបន្ថែមប្រភេទបន្លែស្លឹកបៃតង់ ផ្លែទទឹម ឬទំពាំងបាយជូ ចូលក្នុងរបបអាហារប្រចាំថ្ងៃ
ព្រោះថា ប្រភេទបន្លែ ផ្លែឈើទាំងនេះ មានផ្ទុកសារជាតិទប់ទល់នឹងអ៊ុកស៊ីតកម្មខ្ពស់ ជួយការពារកោសិកាខួរកបាល។

៥/ សម្រាកឱ្យបានគ្រប់គ្រាន់

ដំណេក មានតួនាទីសំខាន់ក្នុងការរួមចំណែកកែលំអការចងចាំ។ ប្រសិនគេងមិនបានគ្រប់គ្រាន់ នោះអ្នកនឹងមានអាការអស់កម្លាំង ពិបាកផ្ដោតអារម្មណ៍ទៅលើការងារ និងបង្កការលំបាកដល់
ជីវិតរស់នៅប្រចាំថ្ងៃ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

អាថ៍កំបាំងដែលបុរស តែងតែលាក់លៀមភរិយា

អ្នកវិទ្យាជាសាស្ដ្រ រកឃើញរសជាតិពិត របស់ស្នេហា

"គេងថ្ងៃ សំចៃទុកយប់" ធ្វើឱ្យរាងកាយ មានបញ្ហាច្រើន

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Bookboon/KH