CamNews

តុលាការគ្រោង​កោះហៅ ណុប បាយ៉ារិទ្ធ ក្នុងបណ្ដឹង​បរិហាកេរ្តិ៍

ភ្នំពេញ៖ ប្រភពព័ត៌មាន ពីមន្រ្តីតុលាការ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់គេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នេះ ឲ្យដឹងថា តំណាងអយ្យការ បានធ្វើការ ចោទប្រកាន់ និងគ្រោងកោះហៅ តារាចម្រៀងល្បីឈ្មោះមួយដួង ប្រចាំផលិតកម្ម ហង្សមាស លោក ណុប បាយ៉ារិទ្ធ ឲ្យចូលខ្លួនឆ្លើយបំភ្លឺលើបណ្ដឹង គំរាមកំហែង និងបរិហាកេរ្តិ៍ឈ្មោះ ជាសាធារណៈមួយ ពាក់ព័ន្ធនឹងការជួលសំអាងការ របស់លោក ក្នុងពិធីមង្គលការ។ ប៉ុន្តែតារាចម្រៀង ណុប បាយ៉ារិទ្ធ បែរជាផ្ទុះកំហឹង រហូតបរិហាកេរ្តិ៍ជាសាធារណៈ នៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុក ជាចំហរ។

ប្រភពព័ត៌មាន បានបន្តទៀតថា ម្ចាស់បណ្ដឹង ដែលបានជួលសំអាងការ តារាចម្រៀង ណុប បាយ៉ារិទ្ធ កាលពីប៉ុន្មានខែធ្នូ ឆ្នាំ២០១៣ និងមានតួនាទីជាមេធាវីទៀតនោះ មានឈ្មោះ ចេង រស្មីសេរីវង្ស ក្នុងតំលៃ ២០២០ដុល្លារ អមដោយតារាចម្រៀងរូបនេះ ទៅច្រៀងក្នុង ពិធីមង្គលការនោះផង។ តែក្រោយពីនិយាយ ព្រមព្រៀងគ្នារួច ដើមបណ្ដឹង និងជាម្ចាស់កម្មវិធី បានកក់លុយមុនចំនួន១០០០ដុល្លារ ពោលគឺនៅសល់ ចំនួន ១០២០ដុល្លារទៀត ដោយរង់ចាំពិធីមង្គលការចប់រួចរាល់ ចាំគិតគូរជាក្រោយ។

ប៉ុន្តែពេលកម្មវិធីមង្គលការមកដល់ តារាចម្រៀង ណុប បាយ៉ារិទ្ធ មិនបានទៅច្រៀង ក្នុងពិធីមង្គលការ នោះឡើយ គឺលោកជាប់រវល់ច្រៀង កម្មវិធីខនសឺត នៅស្តាតអូឡាំពិក ធ្វើឲ្យម្ចាស់កម្មវិធីកាត់លុយ ដែលនៅសល់ ចំនួន៥០០ដុល្លារ ដោយបានប្រគល់ឲ្យទៅលោក ណុប បាយ៉ារិទ្ធ តែ៥២០ ដុល្លារ ប៉ុណ្ណោះ។ ចំណុចនេះ បានធ្វើឲ្យតារាចម្រៀងណុប បាយ៉ារិទ្ធ ឆេះដុំ និងបានបញ្ចេញកំហឹងតាមរយៈ ហ្វេសប៊ុក របស់លោក ដោយសម្ដីធ្ងន់ថា “កាលពីថ្ងៃទី១ខែធ្នូមានអតិថិជន មកជួលសម្អាងការរបស់ខ្ញុំ មួយគូថោកទាបណាស់ ! ពួកគេរៀបការ នៅកោះពេជ្រ យកសម្អាងការខ្ញុំ ហើយអត់ឲ្យលុយរាល់ដង ។ នៅក្នុងកម្មវិធីមង្គលការ ខ្ញុំតែងតែច្រៀង៣បទ ទុកសម្រាប់ជា ចំណងដៃ អត់គិតលុយទេ ប៉ុន្តែដល់ថ្ងៃ នោះ ខ្ញុំអត់មានពេលទំនេរ ព្រោះខ្ញុំត្រូវច្រៀង នៅស្តាអូឡាំពិក ក្នុងកម្មវិធីខនសឺត វីរៈជន ” ។

ណុប បាយ៉ារិទ្ធ បានសរសេរបន្តទៀតថា "ដោយខ្ញុំត្រូវទៅចូលរួមតាំង ពីម៉ោង៣ល្ងាច ដល់ពេលម្តាយខ្ញុំ ថា បើមិនជឿចាំគាត់សុំឲ្យខាងកម្មវិធី ធ្វើក្រដាសបញ្ជាក់ថា ខ្ញុំពិតជារវល់ច្រៀង នៅស្ថាតអូឡាំពិកមែន ។កាលពីថ្ងៃទី១នោះ តែវាបែរជាថាម្តាយរបស់ខ្ញុំ និយាយរឿងខនសឺត អ្នកធំទុកគម្រាមវា យី….! អាឡប់ធ្វើដល់មេធាវី ពិតជាថោកទាប រៀបការគ្មានភ្ញៀវចូលរួម នៅសល់តុ ដល់ទៅ ២០ ស្រាប់តែមក រករឿង ហើយយកលេស មិនឲ្យលុយមកម្តាយខ្ញុំ ហើយនិយាយពាក្យសម្តីថោក ដេញឲ្យ ម្តាយខ្ញុំទៅប្តឹង ok បើអ្នកឯងអត់ឲ្យលុយខ្ញុំ ខ្ញុំនឹងបង្ហាញរូបអ្នកឯង នៅលើ Facebook , hot news , នៅលើទូរទស្សន៍ កុំគិតថាខ្លួនឯង ធ្វើមេធាវីចង់ឡូយ ដាក់អ្នកណាក៏បាន កុំច្រឡំស្រុកមានច្បាប់.. " ។

ពាក្យសម្ដីទាំងអស់នេះហើយ បានជាភាគី ដើមបណ្ដឹង និងម្ចាស់មង្គលការ ឈ្មោះ ចេង រស្មីសេរីវង្ស បានសម្រេចចិត្តដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់ ទៅកាន់តុលាការ ពីបទគំរាមកំហែង និងបរិហារកេរ្តិ៍ជា សាធារណៈ លើឈ្មោះ ណុប បាយ៉ារិទ្ធ ដើម្បីឲ្យតុលាការចាត់វិធានទៅតាមផ្លូវច្បាប់ និងគ្រោងកោះហៅ ឲ្យចូលបំភ្លឺក្នុងពេលឆាប់ៗនេះ។

នៅរសៀលថ្ងៃទី១៦ខែ មករា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY បានធ្វើការទំនាក់ទំនងទៅកាន់ តារាចម្រៀង ដែលមានរហស្សនាមថា មុខក្មេងសំឡេងចាស់ ដុះស្លែយូរឆ្នាំប្រចាំក្នុងផលិតកម្ម ហង្ស មាស លោក ណុប បាយ៉ារិទ្ធ ដើម្បីឲ្យលោកបញ្ជាក់បន្ថែម លើបណ្ដឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ប៉ុន្តែមិន ទទួលបានការបំភ្លឺអ្វីឡើយ ខណៈទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល៕

អានបន្ត៖ ណុប បាយ៉ារិទ្ធ ខឹងច្រឡោត អតិថិជនមួយគូ ជួលសំអាងការខ្លួន មិនឲ្យលុយគ្រប់

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល