គ្រឿងផ្សំ
-សាច់ឆ្អឹងជំនីរជ្រូកខ្ចី ហាន់ជាដុំៗ ៥០០ក្រាម
-ម្សៅស៊ុបខ្នរ ២ស្លាបព្រាកាហ្វេ
-ម្រេចម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
-ម្សៅសាលី ២ស្លាបព្រាកាហ្វេ
-ផ្លែប៉ែស ចិតជាដុំ បួនជ្រុងតូចៗកន្លះចានចង្កឹះ
-ស្លឹកក្រវាញ ២សន្លឹក
-ប្រេងឆា សម្រាប់ចៀន៤-៥ស្លាបព្រាបាយ
-ស្រាវីស្គី ឬស្រា ស ១ស្លាបព្រាបាយ
-ទឹកស្ងោរមាន់កន្លះចានចង្កឹះ

វិធីធ្វើ
ដំបូង ចំហុយសាច់ឆ្អឹងជំនីជ្រូក រយៈពេល ២០នាទី រហូតឆ្អិន ហើយទន់ល្អ។ រួច លាយ
ច្របល់ ជាមួយម្សៅស៊ុបខ្នរ ម្រេចម៉ដ្ឋ និង ម្សៅសាលី ហើយយកវាទៅចៀន រួចហើយ
ស្រង់ឡើង ទុកឱ្យស្រស់ខ្លាញ់។

បន្ទាប់មក ដាក់ចូលទៅក្នុងឆ្នាំ សម្រាប់ចំហុយ ថែមស្លឹកក្រវាញ ស្រា និង ទឹកស្ងោរមាន់
ហើយចំហុយបន្តទៀត រហូតទាល់តែទឹកពុះ ទុករយៈពេល ២នាទី មុននឹងដាក់ចុះ ថែម
ផ្សិតម្ជុល និង ផ្លែប៉ែស ចិតជាដុំៗ ចូល ទុករយៈពេល ១នាទី ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian