CamNews

Carlo Ancelotti ថ្លែងការអរគុណចំពោះក្រុម ក្រោយពីសម្រេចបណ្ដេញរូបគាត់ចេញ

ព័ត៌មានកីឡា៖ ក្រោយពីសេចក្ដីសម្រេចរបស់ ក្រុម Real Madrid បានចេញថា លោក Carlo Ancelotti ត្រូវចុះចេញពីតំណែង លោកមិនបាន អាក់អន់ស្រពន់ចិត្ដអ្វីនោះទេ ផ្ទុយទៅ វិញថែមទាំង នៅតែមានការ​តេ្រក​​អរ និងអរគុណសម្រាប់ការសម្រេចចិត្ដមួយនេះ។

លោក Carlo Ancelotti បានទទួចប្រាប់ដល់អ្នកសារព័ត៌មានថា រូបលោកនឹងធ្វើការចងចាំទាំងអស់រាល់​សកម្មភាព​ទាំងឡាយដែលបានបង្កើតឡើងដោយរូបគាត់អស់រយៈពីរឆ្នាំកន្លងមកនេះ បើទោះ​បីជារូប​គាត់​ត្រូវទទួលការសម្រេចចិត្ដបណ្ដេញចេញក៏ដោយក្ដី។

ថ្នាក់ដឹកនាំកំពូល Real Madrid លោក Florentino Perez សម្រេចចេញសេចក្ដីប្រកាសបណ្ដេញលោក​ Carlo Ancelotti កាលពីថ្ងៃច័ន្ទ ស្របពេលជាមួយគ្នានោះផងដែរ លោក Carlo Ancelotti ក៏បាន បង្ហោះ​សារខ្លីលើបណ្ដាញសង្គម Twitter បង្ហាញពីអារម្មណ៍មោទនភាពក្នុងឆាកជីវិតដែលបាន ធ្វើជាគ្រូបង្វឹក​របស់ក្រុមខ្លាំងក្នុងទឹកដីអេស្ប៉ាញ ហើយមើលឃើញជោគជ័យទី ១០ នៃ Champions League របស់ក្រុម ​កាលពីរដូវកាលមុនក្រោមការដឹកនាំរបស់លោក ។​ ហើយអ្វីដែលគាត់ចង់បង្ហាញចុងក្រោយ​គឺថា គាត់​សូមអរគុណសម្រាប់ការគាំទ្រកន្លងមក មិនថា កីឡាករ ក៏ដូចជាប្រិយមិត្ដរបស់ក្រុម​​។

ដោយ៖ អឿ អ៊ុុយ

ប្រភព៖ app.onefootball