CamNews

ចិន ក្លាយជា​ប្រទេស​ដែល​មាន​កំពូល​មហាសេដ្ឋី​ច្រើន​ជាង​គេ​បំផុត​នៅក្នុង​លោក

(ចិន)​៖ យោង​តាម​តារាង Global Rich List របស់​ស្ថាប័ន​ស្រាវជ្រាវ Hurun បានឲ្យដឹងថា ចិន​បាន​ក្លាយជា​ប្រទេស​ដែល​សម្បូរ​ដោយ​មហាសេដ្ឋី​ច្រើនជាង​បំផុត ខណៈ​ដែល​សហរដ្ឋអាមេរិក ស្ថិត​នៅ​លេខ​រៀង​ទី​២ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​។​

​នៅ​ដើមឆ្នាំ​២០១៦​នេះ ចិន​មាន​កំពូល​មហាសេដ្ឋី​ចំនួន ៥៦៨​នាក់ ក្នុងនោះ​មាន ៩០​នាក់ ទើបតែ​ក្លាយខ្លួនជា​កំពូល​មហាសេដ្ឋី ខណៈ​ដែល​សហរដ្ឋអាមេរិក មានតែ ៥៣៥​នាក់​។ ជាមួយគ្នា​នោះ​ផងដែរ​ថា ទីក្រុង​ប៉េកាំង រដ្ឋធានី​របស់​ប្រទេស​ចិន ក៏​បាន​ក្លាយជា​ទីក្រុង​ដែល​មាន​កំពូល​មហាសេដ្ឋី​ច្រើន​ជាង​គេ​បំផុត ដោយ​គិត​ត្រឹម​ដើមឆ្នាំ​២០១៦​នេះ មាន​សរុប ១០០​នាក់ ខណៈ​ដែល​ទីក្រុង​ញូវយ៉ក មាន​ត្រឹមតែ​៩៥​នាក់​។​

​យោង​តាម​តារាង Global Rich List ក៏​បាន​បញ្ជាក់ថា លោក Wang Jianlin ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ Dalian Wanda Group គឺជា​កំពូល​មហាសេដ្ឋី​លំដាប់​ទី​១​នៅ​ចិន ជាមួយនឹង​ទ្រទ្យសម្បត្តិ ២៦​ពាន់​លាន​ដុល្លារ​អាមេរិក ចំណែក​នៅ​អាមេរិក​វិញ​គឺ​លោក Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft ជា​កំពូល​មហាសេដ្ឋី​លំដាប់​ទី​១ និង​ជា​កំពូល​មហាសេដ្ឋី​ដែលមាន​លុយ​ច្រើនជាងគេ​បំផុត​នៅក្នុង​លោក ជាមួយ​ទ្រព្យសម្បត្តិ ៨០​ពាន់​លាន​ដុល្លារ​អាមេរិក​៕​

ប្រភព ៖ ប៊ីប៊ីស៊ី និង ស៊ីអិនប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី