ភ្នំពេញៈ អតីតតារាសម្តែង មានឈ្មោះល្បី អ្នកនាង សារាយ សក្ខណា ពេលនេះកំពុងតែ ថែសម្រស់ឲ្យស្រស់ ផូរផង់ត្រៀមខ្លួនគ្រង ឈុតកូនក្រមុំ ជាលើកទី២ នៅចុងខែមីនា ខាងមុខ នេះ ជាមួយស្វាមីបណ្តូលចិត្ត នៅឯនាយសមុទ្រ ក្នុងពិធីកាត់ចំណងដៃ ។

គេនៅចាំបានថា កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ ពិធីការិនី អ្នកនាង សារាយ សក្ខណា បានរៀបចំពិធីមង្គល យ៉ាងអធិកអធម ចាយលុយ អស់រាប់ម៉ឺនដុល្លារ ក្នុងការរៀបចំពិធី ហើយ មិនតែប៉ុណ្ណោះនាង ថែមទាំងចំណាយលុយ ១ម៉ឺនដុល្លារ កាត់រ៉ូបស្លៀកនៅក្នុង ពិធីយ៉ាងស្រស់ បំព្រងបានធ្វើឲ្យអ្នកសិល្បៈ និងក្រៅសិល្បៈ មានការច្រណែន និងភាពហ៊ឺហាររបស់ តារាស្រី រូបនេះ ដែលបានរៀបការ ជាមួយស្វាមី ជាអ្នកសម្បូរទ្រព្យ និងមានចំណេះវិជ្ជាផងដែរ ។ ហើយមិនតែប៉ុណ្ណោះ នៅក្នុងពេលដ៏ខ្លី ខាងមុខនេះ អ្នកនាង សារាយ សក្ខណា និងស្វាមីបាន ត្រៀមរៀបចំពិធីកាត់ចំណងដៃមួយ នៅអាមេរិក ដោយគេនៅ មិនទាន់ដឹងនៅឡើយទេ ថានាង បានត្រៀមអ្វីដែល ធ្វើឲ្យភ្ញៀវ ដែលចូលរួមពិធីនោះ មានការភ្ញាក់ផ្អើល និងរំភើបចិត្តដូចមង្គល ការ នៅក្នុងស្រុកឫយ៉ាងទេ ។

ជួបជាមួយម្តាយរបស់អតីតតារាស្រីល្បីឈ្មោះ ក្នុងការសម្តែង អ្នកនាង សារាយ សក្ខណា តាមទូរស័ព្ទ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤នេះ ម្តាយរបស់នាងបាន ប្រាប់ Looking TODAY ឲ្យដឹងថា កូនស្រីនិងកូនប្រសាររបស់អ្នកស្រី ពិតជាមានគម្រោង ត្រៀមចំ ពិធីកាត់ ចំណងដៃ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤នេះ ដោយការរៀបចំ ពិធីទំនងជាធំដុំគួរសម ប្រហែលជាមានភ្ញៀវ អញ្ជើញចូលរួម ប្រមាណ ជាង៤០តុ ។

អ្នកស្រីបន្តថា “ការរៀបចំពិធីកាត់ចំណងដៃនេះ គឺកូនប្រសារខ្ញុំ គេចង់ធ្វើយូរហើយ គ្រាន់តែ មិនទាន់ មានពេលទំនេរ ទើបតែពេលនេះ គេទំនេរឆ្លៀត ពីការងារបានក៏រៀបចំ តែម្តងទៅ ម្យ៉ាង វិញទៀតសម្រាប់គោលបំណងនោះ គឺដោយសារតែ ខាងកូនប្រសារខ្ញុំ គេមានមុខមាត់ស្គាល់ គេច្រើន ហើយកាលពី ថ្ងៃរៀបការនោះ មិនសូវមានវត្តមានភ្ញៀវ នៅអាមេរិក អញ្ជើញមកច្រើន នោះទេ ដូច្នេះហើយទើប កូនគេសម្រេចចិត្ត រៀបចំពិធីនេះ ដើម្បីស្វាមគមន៍ភរិយា និងចង់ ប្រកាសប្រាប់ញាតិមិត្ត បងប្អូនខាងប្រុសចូលរួម ធ្វើជាសាក្សីស្នេហ៍ ដល់ពួកគេទាំងពីរនាក់តែ ម្តងទៅ ” ។ អ្នកស្រីបានបន្ថែមទៀតថា នៅក្នុងពិធីនោះអ្នកស្រី និងគ្រួសារមិនបានអញ្ជើញ ទៅចូលរួមទេ ដោយសារតែពេលនេះ អ្នកស្រីមាន ការរវល់មើលខុសត្រូវហាង មិនអាចដកឃ្លា ទៅចោល បានទើបត្រូវបង្ខំចិត្ត ជូនពរកូនស្រី និងកូនប្រសារ ពីចំងាយតែម្តងទៅ ។

បើទោះបីជាពេលនេះ តារាស្រីដែលធ្លាប់មានប្រជាប្រិយភាព លេចធ្លោ អ្នកនាង សារាយ សក្ខណា បានផ្តាច់ខ្លួនចេញពីវិស័យសិល្បៈ ទៅសម្ងំរស់នៅជាមួយស្វាមី ឯក្រៅប្រទេសក៏ ដោយ តែទស្សនិកជន នៅតែរង់ចាំតាមដាន ពីជីវិតរបស់នាង ក្រោយរៀបការជានិច្ច ជាក់ស្តែង នៅក្នុងពិធីកាត់ចំណងដៃ ខាងមុខនេះ មានទស្សនិកជន មិនតិចទេ ដែលរង់ចាំអ៊ុតមើល និង សាទរចំពោះថ្ងៃពិសេស លើកទី២ របស់នាងនោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល