ភ្នំពេញៈ គណៈកម្មាធិការ រៀបចំបុណ្យជាតិ បានចូលរួមរំលែកទុក្ខដល់ គ្រួសារ សពជនរងគ្រោះ ម្នាក់ដែលបានស្លាប់ ក្នុងហេតុការណ៍ផ្ទុះបំពង់កាំជ្រួចកាលពី យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ នូវថវិកាចំនួន ៦លានរៀល ក្នុងនោះដែរបាន ឧបត្ថម្ភដល់ជនរងគ្រោះទាំង៧នាក់ ដែលរងរបួសហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ២លានរៀល សរុបចំនួន២០លានរៀល ។

បើតាម មន្ត្រីរៀបចំបុណ្យជាតិបានឲ្យដឹងថា គណៈកម្មាធិការ បានផ្តល់ថវិកាដល់ គ្រួសារសពជនរងគ្រោះ ដែលបានស្លាប់នោះ ចំនួន ៦លានរៀល និង ជនរងគ្រោះចំនួន៧ នាក់ ក្នុងម្នាក់ៗទទួល២លានរៀល។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ មានករណីផ្ទុះបំពង់កាំជ្រួចមួយ បានកើតឡើងក្នុងពិធី ឡើងគ្រងរាជសម្បតិ្តរបស់ព្រះមហាក្សត្រ ដែលបង្កឲ្យជនរងគ្រោះជានិស្សិតសកលវិទ្យាល័យ ស៊ីតិចម្នាក់បាន ស្លាប់ និងជនរងគ្រោះ៧នាក់ផ្សេងទៀតរងរបួសធ្ងន់៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល