CamNews

អំពូលភ្លើងសម្បកតាតុង ប្រើ​ភ្លើង ២១វ៉ាត់ ភ្លឺស្មើ ១៥០វ៉ាត់

អ្នករចនាជនជាតិអាល្លឺម៉ង់ម្នាក់   គឺលោក Johannes Kiessler   បានច្នៃនូវអំពូលភ្លើងសម្រាប់ព្យួរ ពិដានមួយប្រភេទដែលមានរូបរាងយ៉ាងចម្លែក និងស្រស់ស្អាត ដោយសម្បកខាងក្រៅរបស់វា ធ្វើ
អំពីកាតុង។

យោងតាមទំព័រទស្សនាវដ្ដី Gizmag ប្រភេទអំពូលភ្លើងនេះ មានឈ្មោះថា Numerouno ទម្ងន់ ៦០០
ក្រាម និងស៊ីភ្លើង ២១វ៉ាត់ ប៉ុន្ដែ បញ្ចេញពន្លឺភ្លឺស្មើនឹងអំពូលភ្លើងធម្មតាកម្លាំង ១៥០វ៉ាត់។ Johannes
Kiessler បានថ្លែង​នៅ​លើ​គេហ​ទំព័រទស្សនាវដ្ដី Gizmag ថា លោកគឺជាគ្រូបង្រៀនផ្នែករចនាសម្បក
និងគម្របនានា ហើយតែងចាត់ទុកសម្បកកាតុង ជារបស់ដ៏​ពិសេសមួយ​។ មិនត្រឹមតែមានតម្លៃទាប
ប៉ុណ្ណោះទេ តែកាតុងអាចរក្សាបានរូបរាងដើមស្ទើរទាំងស្រុង ហើយកាតុងប្រមាណជា ៨០% ក៏មាន
លក្ខណៈ ងាយស្រួលនឹងយកមកកែច្នៃទៀតផង។

អំពូលភ្លើង Numerouno ងាយស្រួលបំពាក់លើពិដាន និងងាយស្រួលនឹងតម្លើង ដូចជានៅក្នុងផ្ទះ
បាយ បន្ទប់អាហារ ឬការិយាល័យ។ល។ ប្រភេទអំពូលភ្លើងនេះ ត្រូវបានដាក់លក់នៅអឺរ៉ុប ក្នុងតម្លៃ
១២០ដុល្លារ សម្រាប់មួយឈុត។

Johannes Kiessler បន្ដថា ខ្លួនកំពុងអភិវឌ្ឍកំណែថ្មីដែលមានតម្លៃទាបជាងបច្ចុប្បន្ន ដើម្បីនាំចូល​ទៅកាន់ទីផ្សារអាមេរិក។

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍​ ៖

Apple ទទួលទិញយក iPhone, iPad ដែលបានចូលទឹក

អាមេរិកកំពុងសាកល្បង បង្កើតព្យុះ ដោយប្រើ បច្ចេកវិទ្យាថ្មី​ ?

Apple ចាប់ផ្តើមធ្វើពិសោធ iPhone 6 អេក្រង់ 4,9 inch

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ dezeen/KH