ព័ត៌មានអន្តរជាតិ ៖ បេក្ខភាពអ្នកវិទ្យាសាស្រ្តនាំមុខគេ រួមជាមួយនឹង តារាវិទ្យ លោក Brian Coz បានប្រ កាសអាសន្នអោយមានការត្រៀមខ្លួនច្រើនជាងនេះទៀត ក្នុងការការពារ ការវាយប្រហារពីសំណាក់អាច៍ ផ្កាយអត្តឃាត ។

ក្រុមអ្នកវិទ្យាសាស្រ្តល្បីៗឈ្មោះប្រមាណជាង ១០០ នាក់ រួមទាំងតារាវិទូ លោក Brian May បានអំពាវ នាវអោយមានការសិក្សាស្រាវជ្រាវ និង តាមដានរុករករួមគ្នា ទៅលើបេក្ខភាព អាច៌ផ្កាយ ដែលមានវត្ត មាននៅជិតភពផែនដីបំផុតដល់ទៅ ១០០,០០០ ក្នុងរយៈពេលមួយទសវត្សចុង ក្រោយ នេះ។ ក្រុមអ្នក វិទ្យាសាស្រ្ត បញ្ជាក់អោយដឹងថា ជាការពិត មានអាច៍ផ្កាយ ដល់ទៅ រាប់លាន មាន វត្តមាននៅលើគន្លង គោចរ ជាមួយនឹងសក្កានុពលរបស់វា អាចវាយប្រហារភពផែនដី បានយ៉ាងងាយ ក្នុងនោះ ក្នុងចំណោម អាច៍ផ្កាយដល់ទៅរាប់លាន ក្រុមអ្នកវិទ្យាសាស្រ្ត ទើបតែរកឃើញ បានត្រឹមតែ ១០,០០០ អាច៍ផ្កាយតែ ប៉ុណ្ណោះ ។

លោក May អោយដឹងថា កាលដែលយើងបានសិក្សាច្រើនទៅលើផលប៉ះពាល់នៃអាច៍ផ្កាយយើងក៏បាន ដឹងច្បាស់ដូចគ្នា ពីហានិភ័យមនុស្សលោកយើង រស់នៅក្រោមបន្ទាត់មួយ ដ៏មានបញ្ហាប្រឈមខ្លាំងជាទី បំផុត ។ ក្នុងនោះ ក្រុមអ្នកវិទ្យាសាស្រ្តទាំងនេះ ចង់អោយមានការបង្កើតឡើងនូវថ្ងៃ អាច៍ផ្កាយ ឬ Aster- oid Day ដោយអនុម័តចំថ្ងៃទី ៣០ មិថុនា ឆ្នាំក្រោយ ដើម្បីជាការក្រើនរំលឹក ក៏ដូចជាផ្សព្វផ្សានូវផលប៉ះ ពាល់អាច៍ផ្កាយ ឆ្លើយតបទៅនឹងការការពារ ផលប៉ះពាល់ ។

គួររំឮកថា ថ្ងៃមួយ ក្នុងកំឡុងឆ្នាំ ១៩៨០ ព្រៃឈើ នៅតំបន់ Tunguska, Siberiaមានវិសាលភាពដល់ទៅ ៨០០ ម៉ាយការ៉េ រងនូវការបំផ្លាញខ្ទេចគ្មានសល់ ដោយសារតែការវាយប្រហារ អត្តឃាត ពីសំណាក់អាច៍ ផ្កាយយក្ស ។ ក្នុងនោះ អ្នកវិទ្យាសាស្រ្ត មានជំនឿជាក់អោយដឹងថា ផលប៉ះពាល់មួយនេះ បើ ធៀបទៅ លើតំបន់ទំនើបវិញ អាចបំផ្លាញទីក្រុងមួយ បានយ៉ាងងាយ ។ ជាការពិត បច្ចុប្បន្នភាព ភាព ក្រើនរំឮក ពាក់ព័ន្ធទៅនឹងផលប៉ះពាល់អាច៍ផ្កាយ អ្នករាល់គ្នា បានដឹងឮ តិចជាង ១ ភាគរយទៅទៀត ហើយគ្មាន នរណាម្នាក់បានដឹងនោះទេ ថាតើ អាច៍ផ្កាយយក្សធំបន្ទាប់ និងវាយប្រហារ ចំអ្វីអោយពិតប្រាកដនោះ ។

ជាក់ច្បាស់ណាស់ វាពិតជាមានផលប៉ះពាល់ ដែលមិនអាចស្មានដល់ បើសិនណា យើង មិនបានបង្ការ ទុកមុននោះទេ ។ ភពផែនដី ពិតជាងាយទទួលរងឥទ្ធិពលជាខ្លាំង ដូច្នេះហើយ នេះ គឺជាអ្វីដែលអាច និយាយបានថា ជាបេសកម្មចាំបាច់ ត្រូវតែធ្វើ ពោលស្វែងរកអាច៍ផ្កាយអោយឃើញ ជាមុនសិន មុននឹង វាមករកយើង(ផែនដី) ឃើញមុន ។

Ed Lu អ្នកវិទ្យាសាស្រ្តមួយរូប ធ្លាប់បំពេញបេសកម្ម ៣ ដងលើ លំហអាកាសអោយដឹងថា ៖ ពួកយើង មានបច្ចេកវិទ្យាក្នុងការ ងាករេ នូវផ្កាយព្រះគ្រោះ តាមរយៈ ឧបករណ៍ kinetic impactors និង gravity tractors ក៏ប៉ុន្តែអាចធ្វើទៅបាន ល្គិកណាយើងបានដឹងពីហានិភ័យនៃផលប៉ះពាល់ និងគន្លងរថរបស់ វា អោយបានយូរជាមុនសិន ។ ឥលូវនេះ ពួកយើងត្រូវតែមានដំណោះស្រាយ ដោយដើរឆ្ពោះទៅមុខជានិច្ច វាគឺជាគ្រោះថ្នាក់ធម្មជាតិ ដែលអ្នករាល់គ្នាបានដឹង ដូច្នេះ យើង ពិត ជាបានដឹង ពីរបៀបក្នុងការការពារ ដូចគ្នាដែរ ។ គួរបញ្ជាក់ថា ព័ត៌មានលម្អិត ស្តីពី សេចក្តីប្រកាស អាសន្នអាចរកឃើញនៅលើគេហទំព័រ http://www.asteroidday.org/ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ