CamNews

សមត្ថកិច្ច និងក្រុមចោរប្លន់ វ័យក្មេង បាញ់តដៃគ្នា ជិត១០គ្រាប់ ទំរាំចាប់បាន៥នាក់

ភ្នំពេញ៖ កម្លាំងនគរបាល មកពីក្រសួងមហាផ្ទៃ និងដោយមានការ ចូលរួមសហការ ជាមួយ
កម្លាំងនគរបាលមូលដ្ឋាន ខណ្ឌទួលគោក បានពើបជាមួយ ក្រុមចោរប្លន់វ័យក្មេង ចំនួន៥នាក់
ខណៈពួកគេកំពុងជិះ ម៉ូតូនៅតាមផ្លូវ រហូតដល់ការ បាញ់តដៃគ្នា ទំរាំចាប់ចាប់បានពួកវា ទាំង
៥នាក់ នៅក្នុងដីឡូត៌ មួយកន្លែង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង
១០៖៣០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ខណៈក្រុមចោរប្លន់វ័យក្មេង ទាំង៥នាក់
ខាងលើនេះ ក្នុងនោះ មាននារីម្នាក់ កំពុងជិះម៉ូតូ ចំនួន២គ្រឿង មួយគ្រឿង ម៉ាកមីអូ និងមួយ
គ្រឿងទៀត ម៉ាកគ្លីកតាម បណ្តោយផ្លូវ៥៩៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ពេលនោះ
ស្រាប់តែកម្លាំង នគរបាល ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាល មូលដ្ឋាន បានជិះរថយន្ត និង
ម៉ូតូតាម ពីក្រោយ។

ដោយដឹងខ្លូនថា កម្លាំងសមត្ថកិច្ច តាមពីក្រោយ ជនសង្ស័យទាំង៥នាក់ បានជិះរត់ ទើបធ្វើឲ្យ
កម្លាំង សមត្ថកិច្ច បាញ់គំរាម ប៉ុន្តែពួកគេមិនឈប់ ថែមទាំងបាញ់ តដៃជាមួយសមត្ថកិច្ច ទៀត
ផង។

សមត្ថកិច្ច បានបន្តថា ជនសង្ស័យទាំង៥នាក់ បាននាំគ្នាជិះរត់ រហូតដល់ដីឡូត៌មួយកន្លែងនៅ
សង្កាត់ទឹកល្អក់ទី១ ហើយនាំគ្នាផ្តួល ម៉ូតូ រត់ចូលដីឡូត៌នោះ។ ពេលរត់ចូល ដីឡូត៌នោះហើយ
កម្លាំងសមត្ថកិច្ច ទាំងអស់ បាននាំគ្នាឡោមព័ទ្ធពីខាងក្រៅ ស្រាប់តែជនសង្ស័យ ប្រុងបាញ់តដៃ
និងរំដោះខ្លួនទៀតតែ គ្រាប់មិនផ្ទុះ ក៏ត្រូវសមត្ថកិច្ច ចាប់បានតែម្តងទៅ។

យ៉ាងណាក៏ដោយ ក្រុមចោរប្លន់ទាំងនេះ មិនទាន់ត្រូវបានបញ្ជាក់អំពី អត្តសញ្ញាននោះឡើយ
ហើយនៅពេលនេះ ពួកវា ត្រូវបាននាំខ្លួនទៅឃុំខ្លួន ជាបណ្តោះអាសន្ននៅក្រសួងមហាផ្ទៃ
ដើម្បីសាកសួរបន្តទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល