យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា សេវាកម្មវីដេអូYoutube របស់ក្រុមហ៊ុន
Google កំពុងតែបើកដំណើរការប៉ុស្តិ៍ វីដេអូគិតថ្លៃរបស់ខ្លួនហើយ ដែល ថ្ងៃព្រហស្បត៌ ទី ៩ខែ
ឧសភាម្សិលមិញនេះ បានចាប់ផ្តើមដាក់ចេញនូវសេវាកម្មអតិថិជនមួយ ជាមួយ មាតិកាបញ្ចូល
កម្មវិធីចំនួន ៣០ រួមទាំង កន្លែងបញ្ចូលកម្មវិធី Sesame Street របស់កុមារ និងកម្មវិធីវីដេអូជា
ច្រើនទៀត។

YouTube ដែលជាគេហទំព័រ វីដេអូធំបំផុតលើពិភពលោក បានអនុញ្ញាតិឲ្យអ្នកច្នៃប្រឌិត ជាច្រើន
កំណត់តម្លៃឈ្នួល ប្រើប្រាស់ និងទទួលបានការផ្សាយពាណិជ្ជកម្ម តាមការសម្រេចរបស់ពួកគេ
សម្រាប់ប៉ុស្តិ៍ដែលពួកគេបង្កើត។ សម្រាប់តម្លៃ ៤,៩៩ដុល្លារក្នុង១ខែ អ្នកប្រើ ប្រាស់អាចទទួល
បានមេរៀន កីឡាវាយកូនគោលមកពីកម្មវិធីកីឡាវាយកូនគោលរាជបណ្ឌិតសភា។ ក្រុមហ៊ុន សំ
ណើចបានគិតថ្លៃ ២,៩៩ដុល្លារក្នុង១ខែ សម្រាប់ការទាញ យកវីដេអូកំប្លែកស្តង់ដារ ចំណែកក្រុម
ហ៊ុនផលិតខ្សែភាពយន្ត Henson គិតថ្លៃ ២,៩៩ សម្រាប់ ទាញ យកខ្សែភាពយន្ត"Sid The Science
Kid" និង"Fraggle Rock."ពេញលេញតែម្តង។

គោលបំណងរបស់YouTube ក្នុងការបើកសេវាកម្មគិតថ្លៃនោះ គឺដើម្បីទទួលបានបទពិសោធន៍
ចំពោះសេវាកម្មបែបនេះ ហើយខ្លួនធ្វើឲ្យសេវាកម្មនេះ ក្លាយជាសេវាកម្មផ្តល់វីដេអូនានា ធំបំផុត
មួយ ជាមួយ វីដេអូមានគុណភាពល្អដាច់គេ។

នាយកប្រតិបត្តិក្រុមហ៊ុនYouTubeបាននិយាយថា Youtube នឹងបញ្ចូលលក្ខណៈពិសេស មាតិកា
កម្មវិធីពីទូរទស្សន៍ និងក្រុមហ៊ុនផលិតខ្សែភាពយន្ត ទូទៅ ហើយការបង្ហាញ លក្ខណៈ ពិសេស
វីដេអូរបស់កុមារ បានមកពីក្រុមហ៊ុនផលិតកម្មវិធីកុមារ National Geographic និងវីដេអូ ជាច្រើន
ទៀតបានមកពីប៉ុស្តិ៍ HDNet។

គួរបញ្ជាក់ថា កាលពីខែមិនា YouTube បាននិយាយថា ខ្លួនមានអ្នកប្រើប្រាស់ជាប្រចាំ ច្រើន ជាង
១ពាន់លាននាក់ ក្នុង១ខែ។ សេវាកម្មសម្រាប់អតិថិជនថ្មី នឹងបើកដំណើរ ការនៅក្នុង ប្រទេសចំនួន
១០។ YouTube បានចំណាយប្រាក់ច្រើនជាង ១០០លានដុល្លារអាមេរិក ដើម្បី ជួយដៃគូបង្កើតកម្ម
វិធីកម្សាន្តចំនួន១៥០ក្រុមហ៊ុនឲ្យបង្កើត និងឃោសនាផ្សាយពីប៉ុស្តិ៍វីដេអូ YouTube ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល