ភ្នំពេញ៖ គេនៅចាំបានថា ក្រោយពីកូនប្រុស របស់អ្នកស្រី ពាន់ ភួងបុប្ផា លោក ទូច ភួងវីរៈ បានដើរ ដល់ផ្លូវ បំបែកដាច់ ស្រេចជាផ្លូវ ជាមួយ អតីតភរិយារូបស្រស់ អ្នកនាង សោម ម៉ាល័ក្ខ រួចមិនទាន់ បានប៉ុន្មានផងក៏ស្រាប់តែ មានពាក្យចចាមអារ៉ាម លើកឡើងថាតារា សម្តែងរូបស្រស់ កញ្ញា មាន សូនីតា គឺជាដើមហេតុ ដែលធ្វើឲ្យពួក គេទាំងពីរនាក់ ផ្តាច់មនោសញ្ចេតនា ប្តីប្រពន្ធពីគ្នា ។

ក្រោយពី លោក ភួងវីរៈ និង អ្នកនាង សោម ម៉ាល័ក្ខ បានរៀបការ ក្រាបក្បាល ដល់កន្ទេលរួចភ្លាមគេ ក៏ឃើញកូនកំលោះ រូបសង្ហារ បានឡើងយន្តហោះបោះពួយ ចេញទៅអាមេរិកចោល ប្រពន្ធភ្លាមៗ ដោយគេបានសន្យាថា និងប្រញាប់រៀបចំ ឯកសារ ធានាភរិយា បណ្តូលចិត្ត ទៅរស់នៅជាមួយគ្នា ក្នុងពេលរយៈពេល ខ្លីខាងមុខ ។ តែការសន្យាទាំងអស់ នោះបានត្រឹមតែ ជាសន្យាខ្យល់ប៉ុណ្ណោះ អស់ រយៈពេលជាច្រើនខែ ដែលស្វាមីរបស់ អ្នកនាង សោម ម៉ាល័ក្ខ បាន ចាកចេញពី នាងទុកឲ្យនាង នៅកំព្រាម្នាក់ឯង ។

ដោយសម្រាប់រឿង ស្នេហាមិនសមប្រកប មួយនេះត្រូវបាន គេបង្ហើបឲ្យដឹងថា មកពីមានអ្នកទី៣ ចូលជ្រៀតជ្រែក ស្នេហ៍របស់ពួកគេទាំងពីរនាក់ ទើបធ្វើឲ្យបែកបាក់គ្នា បែបនេះហើយសម្រាប់ បុគ្គល ទី៣ នោះត្រូវបានគេឲ្យដឹងថា ជាតារាស្រីសំណប់ចិត្ត របស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលជារឿយៗ គាត់តែងតែលើក តម្កើងបណ្តើទៅណា មកណាចេញមុខចេញ មាត់ជាកូនប្រសារ ទៅទៀតនារីម្នាក់ នោះ មិនមែនអ្នកឯណាឆ្ងាយទេ គឺជាតួឯកស្រីក្នុងរឿង “អ្នកមានគុណ”កញ្ញា មាន សូនីតានេះឯង។

បើទោះជាមានព័ត៌មាន បោកបក់លើ នាងយ៉ាងនេះក្តី តែគេសង្កេតឃើញថា មានអ្នកណាម្នាក់ចេញមុខ ប្រត្តិកម្មបកស្រាយឲ្យច្បាស់ ចំពោះរឿងនេះឡើយ ។ប៉ុន្តែគ្រប់យ៉ាងទើបតែ បានលាតត្រដាង ក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ ក្រោយពីបុរស ពោះម៉ាយ លោក ទូច ភួងវីរៈ បានដឹកដៃកូនស្រី កូនមន្ត្រីមានឋាន ន្តរសក្ដិ ថ្នាក់ផ្កាយ ក្នុងជួររាជរដ្ឋាភិបាល កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ ដោយកូនក្រមុំរូប នោះ មិនមែនជាតារាសម្តែង ល្បីឈ្មោះ កញ្ញា មាន សូនីតា ឡើយ ។

តាមប្រភពពីអ្នកជិតដិត កញ្ញា មាន សូនីតា បានប្រាប់ឲ្យដឹងថា នៅថ្ងៃដែលកូនប្រុសរបស់ អ្នកស្រី ពាន់ ភួងបុប្ផា រៀបការគេសង្កេតឃើញ ថាស្រីស្អាត កញ្ញា មាន សូនីតា ញញឹមបិទមាត់មិនជិតទេ ព្រោះតែនាងសប្បាយចិត្ត ដែលឃើញ លោក វីរៈ រៀបការមានក្តីសុខហើយ ម្យ៉ាងវិញទៀត នាង សង្ឃឹមថា ក្រោយពីលោកបាន រៀបការរួចទស្សនិកជន និងលែងយល់ច្រឡំ មកលើនាង តទៅទៀត ព្រោះថាកន្លងមកធ្លាប់ មានការទស្សនិកជន និងអ្នកគាំទ្រជាច្រើន មានការយល់ច្រឡំ លើនាង ដល់ ពេលឃើញ លោក វីរៈ រៀបការបែបនេះគឺ នាងធូរទ្រូង និងមិនចាំបាច់ត្រូវ ចាំចេញមុខ បកស្រាយ ទៀតការ ពិតនៅតែជាការពិត។ ដោយឡែកស្រីស្អាត សម្បុរស្បែកសខ្ចី រាងខ្ពស់ស្រឡះ កញ្ញា មាន សូនីតា Looking TODAY មិនអាចទាក់ទងបានទេ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល