ភ្នំពេញៈ នៅសល់ពេលមិនដល់ មួយសប្តាហ៍ទៀតទេ អ្នកមេម៉ាយចាយសម្រស់ អ្នកនាង សោម ម៉ាល័ក្ខ នឹងត្រូវចូលរោងការ តាម ប្រពៃណីខ្មែរ ក្រាបក្បាលដល់កន្ទេល ជាមួយគូដណ្តឹង ជាអាណិកជនខ្មែរ រស់នៅអាមេរិក។ តែអ្វីដែលធ្វើឲ្យគេ មានការ ចាប់អារម្មណ៍ទៅ លើស្នេហារបស់ពួកនាងនោះ គឺតារាស្រីរូបនេះ បានបង្ហាញពីទឹកចិត្ត ស្រឡាញ់អនាគតស្វាមី ស្ទើរលេប ។ជានិច្ចកាល សោម ម៉ាល័ក្ខ តែងតែបង្ហោះរូបនៅលើ Facebook បង្ហាញពីភាពផ្អែមល្ហែម ជាមួយគ្នាមិនដាច់ ពេលនេះ នាងក៏បានព្រលយហៅ ប្រុសកំពូលស្នេហ៍ថាប្ដីពេញៗ មាត់ថែមទៀត ។

ខណៈដែលពិធីមង្គលការ កាន់តែខិតជិតចូលមកដល់ គេសង្កេតឃើញថា គូស្នេហ៍មួយនេះ ហាក់កាន់តែមានភាពផ្អែមល្ហែម ជាមួយគ្នាខ្លាំង ដោយតាមរយៈការបង្ហាញនេះ បានសបញ្ជាក់ឲ្យឃើញថា ទំហំនៃក្ដីស្រឡាញ់ រវាងពួកគេទាំងពីរនាក់ ពិតជាស្នេហាស្មោះ មានចំពោះគ្នាប្រាកដមែន ។ ថ្មីៗនេះនាងបានបង្ហោះ នៅលើ Facebook ដោយមានសរសេរ ថា “ I Love U My Husband” ក្នុងសម្តីនេះ នាងបានពោល ពាក្យហៅគូដណ្តឹងថា “ស្វាមី” ពេញៗមាត់ ។

តាមរយៈការបង្ហាញ ជាសាធារណៈបែបនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន បានចូលរួមសាទរ ចំពោះនាង និងអនាគតស្វាមី ក្រោយពីចូលរោងការ នៅថ្ងៃទី៩ ខែមេសា ហើយ និងសាងគ្រួសារមួយ ដែលមានភាពកក់ក្តៅ និងសុភមង្គល បានច្រើនជាងមុន ជាក់ជាមិនខាន ។ គួររំឭកថា អនាគតស្វាមី របស់តារាសម្តែងស្រីរូបនេះ បានមកដល់ស្រុកខ្មែរ ដើម្បីត្រៀមចូលរោងការ ជាមួយភរិយារូបស្រស់ កាលពីថ្ងៃទី២ កន្លងទៅ។ នេះបើតាមសម្តី ម្ចាស់សាម៉ីខ្លួន អ្នកនាង សោម ម៉ាល័ក្ខ ប្រាប់ LookingTODAY កាលពីពេលថ្មីៗនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល