ភ្នំពេញៈ បើគេចាំមិនភ្លេចទេ កាលពីខែមុន តារាសម្ដែង ណាណា ត្រូវបានគេហទំព័រ Looking
TODAY ចាប់អារម្មណ៍ចុះ ផ្សាយពីជីវិត ស្នេហារបស់នាង ដោយបាន ដាក់ចំណងជើងធំៗថា
"ណាណា នាំប្រុសស្នេហ៍ទៅផ្អែមល្ហែម នៅថៃស្ងាត់ៗ" ក្នុងអត្ថន័យពេលនោះ ហាក់បានបញ្ជាក់
យ៉ាងច្បាស់ ក្រឡែតឥតងាករេថា ស្នេហារបស់អ្នកទាំងពីរ កំពុងតែត្រូវដង ត្រូវផ្លែគ្នាល្អណាស់។
ជាពិសេសកំពុងតែយក ទីលានក្រៅប្រទេស សម្រាប់ជាសក្ខីភាព បញ្ជាក់នៃក្ដីស្នេហា ស្មោះស្ម័គ្រ
ផ្អែមល្ហែមប្រៀបបី ដូចជារាត្រីទឹកឃ្មុំ តាមផ្លូវកាត់ មុននឹងសំឡេងឃ្មោះការបន្លឺឡើង ។

ផ្ទុយស្រឡះពីអ្វីដែល រូបនាងផ្ទាល់ ក៏ដូចជាមហាជនរំពឹងទុក ថានឹងជួបប្រទះនូវផ្លូវស្នេហា ប្រកប
ដោយមហាសុភមង្គល ក្នុងជីវិតរបស់ពួកគេ ខណៈពេលនេះតារាសម្តែង ស្រីល្បីឈ្មោះ និងមាន
ភាពលេចធ្លោ ដោយសាររឿងស្នេហា កញ្ញា ជួប ស្រីពៅ ហៅ ណាណា បានសម្រេចទម្លាយវិបត្តិ
ផ្លូវចិត្ត ដែលនាងខំលាក់បាំង ជាយូរមកហើយ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ។
មិនតែប៉ុណ្ណោះ នាងថែមទាំងបង្ហើបថា នាងសម្ងំសម្រក់ ទឹកភ្នែកបែបនេះ អស់រយៈពេល ៣ថ្ងៃ៣
យប់មកហើយ ព្រោះតែរឿងស្នេហា ។

តើហេតុអ្វីបានជាភពប្រសព្វ ស្នេហ៍មួយនេះ ដែលអួតប្រាប់គេឯងថា មានភាពផ្អែមល្ហែម ចាក់ទឹក
មិនលិច ប្រែក្លាយជាល្វីតជូរចត់ទៅវិញ? ឬមួយតួឯកប្រុស ជាព្រាននារីក្បត់ចិត្ត បានជា កញ្ញា ណា
ណា យំអីយំយ៉ាងនេះ? ជាច្រើនលើកច្រើន សារហើយ ដែលតារាស្រីរូបស្រស់ស្អាត សរកូនកាត់
ចិន កញ្ញា ណាណា បានរំលេចការសោកសៅ ប្រះស្រាំស្នេហ៍ ជាមួយបុរសជាគូស្នេហ៍ តែក្រោយ
មកបានបន្តិច គេរមែងឃើញគូស្នេហ៍មួយគូនេះ ត្រូវរ៉ូវផ្អែមល្ហែមជាមួយគ្នា ជាធម្មតាវិញ ។ ប៉ុន្តែ
ពេលនេះស្រីស្រស់រូបនេះ បែរជាបង្ហូរទឹកភ្នែក មិនឈប់ ប្រៀបដូច ទឹកហូរបាក់ទំនប់ ៣ថ្ងៃ៣យប់
ព្រោះតែស្នេហា របស់នាង មិនសមបំណង។

តាមរយៈការបង្ហោះរូបថត និងសរសេរជាពាក្យសម្តី ស្តែងឲ្យឃើញពី ទុក្ខសោកក្នុងរឿងស្នេហា
ដោយនាងសរសេរ ជាអក្សរអង់គ្លេសថា “I'm sad & cry 3days, 3 night hery.. Hmmmm... Die
tov la or jeang... T.T ” ដែលមានន័យថា “ខ្ញុំក្រៀមក្រំនិងយំ ៣ថ្ងៃ៣យប់ហើយ ហ៊ឺ.... ស្លាប់ទៅ
ល្អជាង” ។ តាមរយៈសម្តីបែបនេះ ត្រូវបានអ្នកសិល្បៈដូចគ្នា បង្ហើបប្រាប់ ឲ្យដឹងថា គឺកើតឡើង
ក្រោយពី ក្រុមគ្រួសារ របស់ប្រុសបណ្តូលចិត្តនាង មិនពេញចិត្តលើរូបនាង និងចង់បំបែកបំបាក់
ស្នេហរបស់ពួកនាង ដោយសារតែនាងជាអ្នកសិល្បៈ ហើយគេមិនពេញចិត្ត មិនចង់បាននាងធ្វើ
ជា សមាជិកក្នុងគ្រួសារគេទេ។ ដោយសារតែមូលហេតុ នៃការចែកវណ្ណៈ និងរើសអើងជីវិតអ្នក
សិល្បៈ បានជាធ្វើឲ្យស្រីស្អាតរូបនេះ ត្រូវសម្ងំយំឈឺចាប់ តែម្នាក់ឯង គ្មានថ្ងៃ ត្រឡប់មកវិញ បើ
សិនជាគ្រួសារសង្សារ របស់នាងនៅតែជំទាស់ មិនយល់ព្រមទទួលរូបនាង។

ប្រភពដដែល បានប្រាប់ទៀតថា ការបែកធ្លាយ គ្រួសាររបស់សង្សា នាងមិនពេញចិត្តនោះ គឺកើត
ឡើងក្រោយពី ពួកគេបង្ហាញពីទំនាក់ទំនង កាន់តែផ្អែមល្ហែម និងនាំគ្នាទៅដើរកម្សាន្ត នៅក្រៅប្រ
ទេសស្ងាត់ៗ។ ក្រោយពីត្រឡប់មកវិញ បុរសជាគូស្នេហ៍នាង ចង់នាំចាស់ទុំចូលស្តីដណ្តឹង។ តែ
មិនទាន់បាននាំចាស់ទុំ មកចូលមកសួរនាំផង ក៏ស្រាប់តែមានបញ្ហានេះ ធ្វើឲ្យនាងខកបំណង គេង
សម្រក់ទឹកភ្នែក ស្ទើររាល់យំតែម្តងទៅ...។ តើចំណោទវណ្ណៈស្នេហានេះ ត្រូវដោះស្រាយយ៉ាងណា?

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល