CamNews

រថយន្តដឹកដែក ធ្ងន់ពេក ឡើងចំណោត មិនរួចរអិលថយ ក្រោយ បុករះ រថយន្ត ៣គ្រឿង

ភ្នំពេញ : រថយន្ដធុន តូចចំនួន ៣គ្រឿង បានរងការខូចខាត ធ្ងន់ធ្ងរ ដោយសាររថយន្ត ស្ទូចដឹកដែក លើសចំណុះ បើកឡើង ចំណោតផ្លូវលេខ ២៧១ មិនរួច បណ្តាលឲ្យ ថយក្រោយ ជ្រុលទៅបុករះ រថយន្ត ទាំង ៣គ្រឿងនេះ  ហើយត្រូវចេញ សំណងទាំងស្រុងចំនួនជាង១ពាន់ដុល្លារ ។

ហេតុការណ៍នេះ កើតឡើង នៅម៉ោង១១ និង១១នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្ដោយ ផ្លូវលេខ៤៨៨ (ឡើងចំណោទ២៧១) រង្វង់មូលផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ហើយត្រូវ ម្ចាស់រថយន្តបង្ក ចេញសំណង ជួសជុលទៅ ម្ចាស់រថយន្ត រងគ្រោះទាំង៣គ្រឿង ដោយមិន ចាំបាច់ រំខានសមត្ថកិច្ចទៅ ដោះស្រាយនោះឡើយ ខណ:នគរបាលចរាចរខណ្ឌ ចំការមន បានត្រឹមតែទៅ ឈរមើលភាគីរថយន្ត បង្ក និងរថយន្តរងគ្រោះ ជជែកតថ្លៃគ្នា ក្នុងការ យករថយន្តទៅជួសជុលរៀងៗខ្លួន ។

យោងតាមប្រភពព័ត៌មាននៅ កន្លែងកើតហេតុ រថយន្តបង្ក ដឹកដែកពេញ បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ លេខ៤៨៨ ក្នុងទិសដៅពី លិចទៅកើត ដោយបើកឡើងចំណោទរង្វង់មូលផ្សារដើមថ្កូវ ទៅផ្លូវលេខ២៧១ លុះបើកមកដល់កណ្តាល ចំណោទ ចំណុចកើតហេតុ រថយន្តដឹកដែកក៏រអិលថយ ក្រោយ បណ្តាលឲ្យបុករថយន្ត ២គ្រឿងទៀត ដែលកំពុងបើក តាមក្រោយនោះ មួយគ្រឿងម៉ាករ៉េវហ័្វរ និងមួយគ្រឿងទៀត ម៉ាកដេវ៉ូ ហើយ បណ្តាលឲ្យរថយន្តរ៉េវហ្វ័រ រ៉េចង្កូតថយក្រោយបុករថយន្តម៉ាកគា ដែលបើកចុះចំណោទពីផ្លូវលេខ២៧១ ខ្ទេចមុខមួយចំហៀង ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-0403 បើកបរដោយបុរសម្នាក់ ឈ្មោះ សៀង វិបុល អាយុ ៣៥ឆ្នាំ ។ ចំណែករថយន្ត រងគ្រោះទាំង ៣គ្រឿងនោះ រួមមាន រថយន្តម៉ាករ៉េវហ្វ័រ ពណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-6541 បើកដោយស្រ្តីមិនស្គាល់អត្ត សញ្ញាណ បើកនៅខាងក្រោយរថយន្តបង្ក, ហើយមួយគ្រឿងទៀត ម៉ាកដេវ៉ូ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-6760 បើកដោយបុរសមិនស្គាល់ អត្តសញ្ញាណ បើកពីក្រោយរថយន្តរ៉េវហ្វ័រ ។ ចំណែករថយន្តមួយគ្រឿង ផ្សេងទៀតនោះ ម៉ាកគារ ពណ៌ទឹកប្រាក់ ពាក់ស្លាក ភ្នំពេញ 2U-8643 ជាមន្រ្តី សាលាសង្កាត់បឹងទំពុន ។ សូមបញ្ញាក់ថា រថយន្តម៉ាកគានេះ រងគ្រោះខណ:រថយន្តរ៉េវហ្វ័រ ត្រូវរថយន្តដឹកដែករអិលបុកហើយខ្ទាតទៅបុករថយន្តនេះតែម្តង ស្របពេលបើកចុះពី ផ្លូវលេខ២៧១ ។

ក្រោយពីបង្កគ្រោះថ្នាក់ ចរាចរខាងលើនេះរួចមក ម្ចាស់រថយន្ដបង្ក ដែលបើកឡើងចំណោទមិនរួច ហើយរអិលថយក្រោយទៅបុក រថយន្ត៣គ្រឿងផ្សេងទៀត នោះ មានឈ្មោះ សៀង វិបុល អាយុ ៣៥ឆ្នាំ  ហើយបានបញ្ចប់រឿង តាមរយៈការផ្ដល់សំណងចំនួន ១០០ដុល្លារ ទៅឱ្យម្ចាស់រថយន្ដ និងចំនួន ២០០ដុល្លារ ទៅម្ចាស់រថយន្ត ដេវ៉ូ ព្រមទាំងចំនួន ៨៥០ដុល្លារ សងទៅម្ចាស់រថយន្ត ម៉ាករ៉េវហ្វ័រ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដើម្បីយកជួសជុលរៀងៗខ្លួន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល