ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្ម ថោន កញ្ញា សា សា ដែលទើបតែទទួលបានការ សរសើរថា ជាតារាចម្រៀងស្រីមានចារឹកល្អ សុភាពរាបសាររមទម្យ និងមានសីលធម៌ល្អ ក្នុងចំណោមអ្នកចម្រៀងនានា ក្នុងផលិតកម្ម ក៏ដូចជាតារាចម្រៀងស្រីម្នាក់ ដែលមានទ្រព្យសម្បត្តិហូរហៀរនោះ ត្រូវបានគេបង្ហើបថា ស្ថានភាព សម្រស់ដែលនាងបានកែកុននោះ កំពុងតែធ្វើទុក្ខបុកម្នេញខ្លាំង ជាពិសេសការធ្វើច្រមុះ រហូតដល់ទៅ៧ដង ទើបធ្វើឲ្យសកម្មភាពសិល្បៈរបស់នាងត្រូវស្ងប់ស្ងាត់។

តារាចម្រៀងសាច់សភ្លឹង នាង សាសា ពេលនេះត្រូវបានគេបង្ហើបឲ្យដឹងថា នាងកំពុងតែមានបញ្ហា ផ្នែកសុខភាពយ៉ាងខ្លាំង ដែលមិនអាចឲ្យនាង បំពេញការងារសិល្បៈ បានដូចមុនឡើយ សូម្បីតែថតចម្រៀង ក៏នាងផ្អាកសិនដែរ ព្រោះមិនអាចថតបាន ។ ប្រភពជិតដិត នាង សាសា បាននិយាយថា មួយរយៈដែល សាសា បាត់មុខពីសិល្បៈ ក្រោមហេតុផលជាច្រើន ហើយភាពគ្មានបទចម្រៀងច្រៀង ជារឿងមួយ តែបញ្ហាមួយទៀត គឺសុខភាពនាង មិនអំណោយផល ដូចមុនឡើយ ពោលនាងសម្រាកនៅតែផ្ទះប៉ុណ្ណោះ ហើយតាមដានសុខភាព ជាប្រចាំជាមួយគ្រូពេទ្យ ។

ប្រភពដដែល បានបន្តថា មិនដឹងថា នាងឈឺអ្វីឲ្យប្រាកដ គ្រាន់តែដឹងថា នាងខ្សោយជាងមុន ពិបាកធ្វើការងារធ្ងន់ៗ នឹងសម្ដែងហាលថ្ងៃជាដើម នាងធ្វើមិនបានទេ គ្រាន់តែទាមទារឲ្យនាងសម្រាកឲ្យបានគ្រប់គ្រាន់។ ដោយឡែកប្រភពមួយទៀត បាននិយាយថា សាសា ត្រូវបានសម្រស់ដែលនាង បានកែកុនធ្វើទុក្ខបុកម្នេញខ្លាំង ព្រោះបានចាក់ចង្ការ កែច្រមុះ មិនតិចជាង៧ដង ឥឡូវកំពុងតែឲ្យផលលំបាកដល់នាងបណ្ដើរៗហើយ ជាពិសេសដើមទ្រូងរបស់នាង តែម្ដង។

អ្វីដែលជាបញ្ហា សំខាន់ បើ សាសា មានរឿងអ្វីកើតឡើង ក្រុមគ្រូពេទ្យមិនទទួលខុសត្រូវឡើយ ព្រោះនាងសម្រេចចិត្តដោយខ្លួនឯងថា កែនិងទទួលយករាល់ផលវិបាកនានា ក្រោយវះកាត់ ដែលមានចុះកិច្ចសន្យាត្រឹមត្រូវ ។
ជុំវិញរឿងរ៉ាវសង្ស័យថា ការវះកាត់កែសម្ផស្សធ្វើទុក្ខខ្លាំងនេះ កញ្ញា សាសា មិនទាន់អាចសុំការបំភ្លឺបានទេ ខណៈដែលខលចូលតែគ្មានអ្នកទទួលទូរស័ព្ទ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល