ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញសត្វថ្លែនប្រភេទថ្មីដែលមានជើងខ្លីជាងសត្វថ្លែនធម្មតាមានស្រកាភ្លឺដូចជាឥន ្ធនូនិងមានកន្ទុយវែងជាងសត្វថ្លែនធម្មតានៅទឹកដីភូមិភាគឥសានប្រទេសកម្ពុជា។សត្វថ្លែនទូទៅមិនមានអាចមានជើងខ្ លីនិងកន្ទុយដ៏វែងបែបនេះនោះទេ តែកន្ទុយរបស់ថ្លែនចម្លែកមួយនេះមានប្រវែងវែងជាងខ្លួនវាទៅទៀតមិនត្រឹមតែប៉ុណ្ណោះស្រការបស់វាអាចបញ្ចេញជាពន ្លឺពណ៌ដូចជាឥន្ធនួនៅពេលដែលត្រូវពន្លឺថ្ងៃទៀតផង។ លោក Ben Rawson អ្នកវិទ្យាសាស្រ្តរុករកក្នុងតំបន់បាននិយាយថា �នេះគឺជាសត្វប្រភេទថ្មីទឺ៣ហើយដែលយើងបានរុករកក្នុងរយៈពេល២ឆ្នាំកន្លងមកកាលពីឆ្នាំមុនយើងបានរកឃើញសត្វ ប្រចៀវប្រភេទថ្មីមួយហើយក្នុងឆ្នាំនេះផងដែរយើងក៏បានរកឃើញទោចប្រភេទថ្មីមួយផងដែរយើងនឹងដាក់ឈ្មោះ សត្វថ្លែនប្រភេទថ្មីនេះថា Lygosoma Veunsaiensis�។ លោក នាង ធី អ្នកអភិរសត្វក្នុងតំបន់បានប្រាប់ថា �សត្វប្រភេទនេះពិបាករកណាស់ពីព្រោះសត្វល្មូនប្រភេទនេះវារស់នៅក្រោមដី�។
ដោយ៖ វឌ្ឍនា
ប្រភពពី៖conservation