CamNews

កំពូល វីរបុរស មនុស្សពិត កាច់ចម្រឹងដែក ទ្វាររថយន្ត ជួយសង្គ្រោះ មនុស្ស ទាល់តែ បានជោគជ័យ

ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារ សារព័ត៌មាន  ស្កាយញូវ បានចេញសេចក្តីរាយការណ៍ អោយដឹង ថាបុរសម្នាក់ ត្រូវបានគេ  ប្រសិទ្ធនាម អោយដឹងថា ជាកំពូលវីរបុរសមនុស្សពិត ក្រោយពីគាត់បានប្រើ ប្រាស់កម្លាំង ដ៏ខ្លាំងក្លា  របស់គាត់​   កាច់ចម្រឹងដែក   នៃទា្វរ រថយន្តមួយគ្រឿង ដែលកំពុងតែឆាបឆេះ យ៉ាងសន្ធោសន្ធៅនោះ រហូតទាល់តែជួយជនរងគ្រោះ បានសម្រេច ។

សេចក្តីរាយការណ៍     អះអាង  បន្ថែមអោយដឹងថា លោក Robert Renning បានបើករថយន្តរបស់ខ្លួន តាមបណ្តោយផ្លូវ ហាយវេ I-35  ជិត ក្រុង New Brighto n រដ្ឋ  Minnesota សហរដ្ឋអាមេរិក ខណៈមាន វិនាទីមួយនោះ គាត់បានកត់សម្គាល់អោយដឹងថា  មានរថយន្តមួយគ្រឿង នៅផ្នែកម្ខាងនៃផ្លូវ បាននឹង កំពុងជួបគ្រោះថ្នាក់ ឆាបឆេះ យ៉ាងសន្ធោសន្ធៅ ។

បើទោះជាមានការខិតខំប្រឹងប្រែង  ព្យាយាមរត់គេចខ្លួន  ចេញពីក្នុង ឡានដែលកំពុងតែឆាបឆេះ នោះ យ៉ាងណាក៏ដោយ ក៏លោក​ Michael Johannes  ដែល  ជា ជនរងគ្រោះនោះ ធ្វើពុំបានសម្រេចនោះដែរ រហូតទាល់តែមានកិច្ចអន្តរាគមន៍ពី សំណាក់លោក Robert   ផ្ទាល់ តែម្តង ពោល គាត់បានកាច់ចម្រឹង​ ដែកនៃទ្វាររថយន្តចុះមកក្រោម បន្តិច ខណៈបានធ្វើអោយ កញ្ជក់បែកខ្ចាត់ខ្ជាយ និង អូសទាញជនរង គ្រោះ ចេញពីស្ថានភាព ដ៏គ្រោះថ្នាក់ ខាងលើ ។

គួរបញ្ជាក់ថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ពីសំណាក់  មន្រ្តីប៉ូលីស ក៏ដូចជា ក្រុមអាជ្ញាធរ ប្រចាំតំ បន់ ដោយបានចុះមកផ្ទាល់ ដល់កន្លែងកើតហេតុ   ស្រប ពេលដែល ក្រុមការងារ​បានលាន់មាត់អោយ ដឹងថា វាគឺជារឿងមិនគួរអោយជឿ ថាគាត់អាចធ្វើបាន និង  ជួយសង្គ្រោះ  មនុស្ស  បានទាន់ពេល និង ជោគជ័យ ។ ដោយឡែក របាយការណ៍ បន្តអោយដឹងថា បុរស ពីររូប  ខាងលើ មិនបានទទួលរងរបួស ធ្ងន់នោះទេ ពោល របួសស្រាល តែប៉ុណ្ណោះ ស្របពេលដែល មូលហេតុនៃ ការឆាបឆេះជាជំហានដំបូង ត្រូវបានគេអះអាងអោយដឹងថា អាចបណ្តាលមកពី ការឆ្លងភ្លើង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ