CamNews

គួរឲ្យអាសូរមែន! បុរសម្នាក់ចូលព្រៃបេះផ្កាលក់ ជាន់មីនដាច់ប្រអប់ជើងខាងស្តាំ បញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ

(ពោធិ៍សាត់)៖ បុរសម្នាក់ជាន់មីនដាច់ប្រអប់ជើងខាងស្តាំ ខណៈកំពុងបណ្តើរឆ្កែចូលព្រៃ ដើម្បីបេះផ្កាព្រៃមកលក់ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ​។

ហេតុការណ៍នេះ កើតឡើង​នោព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុច.ច១ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ជនរងគ្រោះ ដែលជាន់មីនដាច់ប្រអប់ជើងខាងស្តាំនោះ មានឈ្មោះ ឌិន សុភ័ក្រ អាយុ ២៧ឆ្នាំ មានមុខរបរជាកសិករ​។

លោកអធិការ បញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានបណ្តើរឆ្កែចូលព្រៃ នៅចំណុចគ្រោះថ្នាក់ (ច១) ដើម្បីរុករក និងបេះផ្កាព្រៃមកលក់ដោះដូរ ដើម្បីជីវភាពគ្រួសារ ស្រាប់តែដល់ចំណុចកើតហេតុខាងលើ បានជាន់មីនបណ្តាលឲ្យផ្ទុះដាច់ប្រអប់ជើងខាងស្តាំតែម្តង ហើយប្រភេទមីនដែលបង្កគ្រោះថ្នាក់នេះ ជាប្រភេទមីន ដែលបន្សល់ទុកកប់ក្នុងដី តាំងពីសម័យសង្គ្រាមមកម្ល៉េះ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ តាមច្រក៥៦​៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី