លោកយាយ Dana Jackson បានប្រើប្រាស់វិធីពិសេសមួយដើម្បីរំឮកខួបកំណើតលើកទី
១០០ឆ្នាំរបស់ខ្លួន នោះគឺរៀបការជាមួយមិត្ដជិតស្និទ្ធបំផុតម្នាក់ គឺលោកតា Bill Stauss អាយុ
៨៧ឆ្នាំ។
គូស្នេហានេះ បានជួបគ្នាមុននេះ ២ឆ្នាំ នៅមជ្ឈមណ្ឌលថែទាំសុខភាពមនុស្សចាស់ក្នុងក្រុង
Bowling Green រដ្ឋ Kentucky សហរដ្ឋអាមេរិក។ មុននេះ ៨៥ឆ្នាំ លោកយាយ Jackson បាន
រៀបការលើកដំបូងក្នុងវ័យ ១៥ឆ្នាំ ហើយក្រោយមកក៏ធ្លាប់បានរៀបការចំនួន ២ លើកទៀត
ខណៈដែលលោកតា Stauss បានរៀបការម្ដងកាលពី ៥៥ឆ្នាំមុន។ បច្ចុប្បន្ន ប្ដីប្រពន្ធមុន
របស់ពួកគាត់បានលាចាកលោកនេះអស់ទៅហើយ។
លោកយាយ Dana Jackson រៀបការក្នុងវ័យ ១០០ឆ្នាំ
បន្ទប់ថែទាំសុខភាពមួយនៅក្នុងមន្ទីរពេទ្យត្រូវបានរៀបចំ តុបតែងផ្កា ទៀន និងបូផ្កាជាដើម
ដើម្បីធ្វើជាបន្ទប់រៀបការសម្រាប់លោកយាយ និងលោកតាមួយគូនេះ។ ក្នុងពិធីអាពាហ៍
ពិពាហ៍នេះ មានមនុស្សចូលរួមប្រមាណជាជាង ១០០នាក់។
លោកយាយ Jackson មានថ្លែងដោយការសប្បាយរីករាយថា ៖ "ខ្ញុំមានអារម្មណ៍ដូចទើប
មានអាយុ ៥០ឆ្នាំ"។
កូនក្រមុំអាយុ ១០០ឆ្នាំ ស្លៀកឈុតអាពាហ៍ពិពាហ៍
កូនក្រមុំ Dana Jackson ស្លៀកឈុតរៀបការពណ៌.ស អង្គុយនៅលើរទេះរុញ ជាមួយនឹងបាច់
ផ្កានៅក្នុងដៃ ខណៈដែលកូនកំលោះ Bill Stauss ពាក់អាវធំដ៏ស្រស់ស្អាត ឈរនៅក្បែររទេះ
សម្រាប់រៀនដើររបស់ខ្លួន។ លោកតា Bill Strauss បានយំនៅពេលពិធីរៀបការបានចាប់
ផ្ដើម។
លោកតា Bill Stauss ថ្លែងថា ៖ "៥៥ឆ្នាំបានកន្លងទៅ ខ្ញុំទើបតែបានទទួលអារម្មណ៍បែបនេះ។
ថ្ងៃនេះមើលទៅយាយវា ពិតជាស្រស់ស្អាត"។
គូស្នេហាវ័យចំណាស់ ពាក់ចិញ្ចៀនដល់គ្នា
នាទីចុងក្រោយនៃពិធី លោកយាយ Jackson បានធ្វើពិធីបោះបាច់ផ្កា នាង Brandi Key បាន
ចាប់បានបាច់ផ្កានេះ។
ពិធីបោះបាច់ផ្កា
ពេលពិធីរៀបការនេះបានបញ្ចប់ លោកតា Stauss និងលោកយាយ Jackson នឹងត្រូវបាន
ទៅរស់នៅក្នុងបន្ទប់មួយជាមួយគ្នានៅក្នុងមន្ទីរថែទាំចាស់ជរាមួយនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE