CamNews

ខៀវ ដាឡិច ស្ងាត់ៗ គ្រោងដើរចេញ ពីអាជីពសិល្បៈ

ភ្នំពេញ ៖ កញ្ញា ខៀវ ដាឡិច ថ្មីៗនេះ បានលេចឮព័ត៌មានថា នាងសម្រេចចិត្ត គ្រោងផ្អាក ការ ងារសិល្បៈទាំងស្រុង ដោយមិនដឹងច្បាស់ ពីមូលហេតុ ហើយក៏ស្របពេលដំណឹង ខ្សឹបខ្សៀវ អំពី សម្ព័ន្ធភាពស្នេហ៍ ក្រៅឆាករវាង តារាចម្រៀងនិយមការស្លៀកពាក់សិចស៊ី ខៀវ ដាឡិច ជាមួយ មន្ត្រីធំ ធ្វើការងារនៅក្រសួងមួយ មានវ័យប្រហែល៤០ឆ្នាំប្លាយនៅជា មន្ទិលសម្រាប់មហាជន នៅឡើយ។

ផ្អែកតាមប្រភពព័ត៌មាន ពីមជ្ឈដ្ឋានក្នុងសិល្បៈ នាំគ្នានិយាយថា តារាចម្រៀងស្រី សម្បូរសាច់ដើម ទ្រូង ខៀវ ដាឡិច ពេលនេះ បានសម្រេចចិត្ត ទាំងតក់ក្រហល់ ដើរចេញពីការងារសិល្បៈ មិន ស្រណោះស្តាយ សូម្បីតែបន្តិច នូវអ្វីដែល នាងធ្លាប់បានកសាង ពីមុខមកនោះទេ។ ការទម្លាក់ ចោលអាជីពសិល្បៈ របស់តារាចម្រៀង ខៀវ ដាឡិច នាពេលនេះ បានធ្វើឲ្យមហាជន គ្រប់ មជ្ឈដ្ឋាន លើកឡើងជាចម្ងល់ថា ហេតុអីបានជា នៅសុខៗ បែរជាបង្ខំចិត្ត ឈប់ពីអាជីពសិល្បៈ ទាំងតក់ក្រហល់យ៉ាងនេះទៅវិញ? ឬមួយមានអ្នកឃាត់ឃាំង បង្ខំចិត្ត បិទសិទ្ធិនាង មិនឱ្យក្រឡូក ប្រឡាក់ ជាមួយការងារនេះទៀត។

ជុំវិញព័ត៌មាននេះ កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ គេហទំព័រ LookingTODAY មិន ទាន់អាចទំនាក់ទំនង ដើម្បីសុំការ បកស្រាយពី កញ្ញា ខៀវ ដាឡិច បាននៅឡើយទេ។ តារា សម្តែងស្រីវ័យក្មេង កញ្ញា ខៀវ ដាឡិច បានចូលខ្លួនប្រឡូកក្នុង វិស័យសិល្បៈរយៈពេល ជាង ៤ឆ្នាំ មកហើយ។ ក្នុងរយៈពេលនៃការចូលសិល្បៈនេះ នាងបានខំស្រវេស្រវ៉ា កសាងកេរ្តិ៍ឈ្មោះ រហូតមានមហាជនស្គាល់ និងគាំទ្រលើរូបនាង៕

ផ្តល់សិទ្ធិ ៖​ ដើមអំពិល