ភ្នំពេញ: សង្ស័យមាន វិបត្តិស្នេហ៍នារីម្នាក់ បានសម្រេចចិត្ត លោតពីលើផ្ទះជួលជាន់ទីបី បណ្តាលឲ្យបាក់ជើងទាំងសងខាងរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១៩ ខែមិថុនា ២០១៤ នៅចំណុចផ្ទះជួល ផ្លូវលេខ១៣អ៊ែរ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

នារីដែលប៉ងលោតពីលើផ្ទះសម្លាប់ខ្លួនត្រូវបានគេស្គាល់ឈ្មោះឃុំ មាន អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៣២០កន្លែងកើតហេតុខាងលើ មុខរបរកម្មកររោងចក្រ។

បើតាមសម្តីអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា នារីម្នាក់នេះ មានសង្សារម្នាក់ ឈ្មោះយាំ យ៉ត អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរគ្នា ហើយក៏មិនដឹងថា មានរឿងអ្វីទេ បានយុវជនរូបនេះ បានសម្រេចចិត្តប៉ងលោតពីលើផ្ទះសម្លាប់ខ្លួនបែបនេះ។

ក្រោយកើតហេតុនារី ដែលប៉ងលោតពីលើផ្ទះ សម្លាប់ខ្លួន ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅគ្លីនិកឯកជនឃឹមរ៉ានី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល