ភ្នំពេញ៖ បន្ទាប់ពីបានក្លាយជា អ្នកឈ្នះនៃការ បវរកញ្ញាឯកទេសចរណ៍ អន្តរជាតិកម្ពុជា កញ្ញា ថន ស្រីណៃ ត្រូវបានទទួលការ បណ្តុះបណ្តាល យ៉ាងយកចិត្តទុក ដាក់ដោយគ្រូ បង្រៀនរាំ និង គ្រូដើរម៉ូដដែលត្រូវ បានជ្រើសរើស យ៉ាងសំរិតសម្រាង ពីក្រុមហ៊ុន Aplus Asia Network Co.Ltd ដើម្បីធ្វើជាគំរូ ក្នុងការចូលរួម ប្រកួតបវរកញ្ញាឯក ទេសចរណ៍អន្ដរជាតិ ចុងក្រោយ ដែលធ្វើនៅ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤ ។

ក្នុងចំណោមបេក្ខនារី ជាច្រើន មកពីពិភពលោក ដែលចូលរួម ក្នុងប្រកួតនេះ កញ្ញា ថន ស្រីណៃ ក្លាយជាបេក្ខនារី លេចធ្លោម្នាក់ ដែលទទួលបានការ សរសើរពីលោកគ្រូ អ្នកគ្រូម៉ូដែល នៅទីនោះពី ស្មាមញញឹម និង ទេពកោសល្យ របស់នាង និង ឆាប់ទទួលបាន មេរៀនផ្សេងៗពីគ្រូ យ៉ាងលឿន ជាងបេក្ខនារីដ៏ទៃ។

ទាក់ទងទៅនឹងបញ្ហានេះ ស្រីណៃបាននិយាយថា «ខ្ញុំពិតជាមានអារម្មណ៍ រំភើបណាស់ ដែល បានក្លាយជាអ្នក ឈ្នះសម្រាប់ កម្មវិធីបវរកញ្ញា ឯកទេសចរណ៍កម្ពុជា លើកទីពីរ និងមានមោទនភាព ក្នុងការធ្វើជា តំណាងឱ្យ ព្រះរាជាណាចក្រកម្ពុជា ទៅប្រកួតបន្ត នៅប្រទេសម៉ាឡេស៊ី ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍ បេតិកភណ្ឌវប្បធម៌ របស់យើងនិង ភាពស្និទ្ធស្នាល របស់ប្រជាជនកម្ពុជា ដែលមាន "។

នាងបានបន្ថែមទៀតថា ក្នុងនាមជា ឯកអគ្គរដ្ឋទូតទេសចរណ៍សម្រាប់ ឆ្នាំ ២០១៥ ក្តីសង្ឃឹម របស់កញ្ញាគឺនឹងបង្ហាញ ពិភពលោក នូវភាពស្រស់ស្អាត នៃប្រទេសរបស់យើង និងការអញ្ជើញ អ្នករាល់គ្នានៅទីនោះ ក្នុងពិភពលោក ឱ្យអញ្ជើញ មកទស្សនា ប្រាសាទអង្គរ ដ៏ល្បីល្បាញ និង ភាពរួសរាយ របស់ប្រជាជនកម្ពុជា និង ឆ្នេរសមុទ្រដ៏ស្រស់ស្អាត របស់ប្រទេសកម្ពុជា ។

លើសពីនេះទៀត ស្រីណៃបានបញ្ជាក់ថា : « ខ្ញុំសង្ឃឹមតាមរយៈ ការក្លាយជាអ្នកឈ្នះ ខ្ញុំក៏អាច ពូកែនៅក្នុងការសិក្សា របស់ខ្ញុំធ្វើឱ្យប្រសើរឡើង មួយកម្រិតទៀត ដូចជាការសិក្សា ភាសាអង់គ្លេសនិង ការរចនាម៉ូដជាដើម។ ក្រៅពីនេះពីនេទៀត ខ្ញុំក៏សម្តែងការដឹង គុណដល់ក្រុមហ៊ុន Aplus Asia Network Co.Ltd ដែលជាក្រុមហ៊ុន កាន់សិទ្ធិជាផ្លូវការសម្រាប់ បវរកញ្ញា ទេសចរណ៍អន្តរជាតិកម្ពុជា ដែលជួយអោយខ្ញុំក្នុង ការសម្រេចបាន នូវគោលដៅ នៅក្នុងជីវិត របស់ខ្ញុំ" ។

មុនពេល នាងបានចេញដំណើរ ទៅប្រទេសម៉ាឡេស៊ី កញ្ញាដែលពោរ ពេញដោយទេព កោសល្យរូបនេះ ក៏សម្តែងការអរគុណដល់ ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ របស់នាង និងអ្នកគាំទ្រ គ្រូបង្រៀន អ្នករៀបចំកម្មវិធី ដែលបានជួយឲ្យ នាងក្នុងការធ្វើឲ្យ ក្តីសុបិន្ត របស់នាងក្លាយ ជាការពិត។ នាងបានប្តេជ្ញាថា នឹងធ្វើល្អបំផុត នៅពេលដែលនាង ទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ នៅលើកទី១៨ សំរាប់កម្មវិធី កញ្ញាឯកទេសចរណ៍ អន្តរជាតិ នៅក្នុងប្រទេសម៉ាឡេស៊ី នៅខែធ្នូនេះ ។

ទាក់ទងទៅនឹងព្រឹត្តិការណ៍នេះ អ្នករៀបចំកម្មវិធី ឯកទេសចរណ៍ អន្តរជាតិកម្ពុជា និង ជាអគ្គនាយក ប្រចាំប្រទេស នៃក្រុមហ៊ុន Aplus Asia Network បានមានប្រសាសន៍ថា : « វិធីកញ្ញាកឯកទេសចរណ៍ អន្តរជាតិនេះ ត្រូវបានបង្កើតឡើង ដោយលោក Tan Sri Datuk Danny Ooi ជាមួយនឹង គោលដៅនៃ ការការលើកកម្ពស់ «វិស័យទេសចរណ៍ វប្បធម៌ និង មិត្តភាព »។ ភាពអស្ចារ្យ និង គុណសម្បត្តីទាំងនេះ ត្រូវបានកើតឡើង ដោយការចូលរួម របស់សហគមន៍ ក្នុងស្រុកន និង សកម្មភាពឧបត្ថម្ភ នានាក្នុងព្រឹត្តិការណ៍នេះ " ហើយព្រឹត្តិការណ៍នេះ ត្រូវបានគាំទ្រ និង ទទួលស្គាល់ ដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និង ក្រសួងព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ។ លោក Eric Lim សង្ឃឹមយ៉ាងមុតមុំាថា ស្រីណៃនឹងសំដែង ដ៏ល្អបំផុត ជាមួយ និង ទេពសោសល្យ និង សម្រស់របស់នាង ដើម្បីទទួលបាន ពាន់រង្វាន់ សម្រាប់ខ្លួននាងផ្ទាល់ និងសម្រាប់មុខមាត់ ឲ្យប្រទេសកម្ពុជា ។

ក្នុងនាមជាអ្នករៀបចំ ព្រឹត្តិការណ៍ Eric Lim បានអំពាវនាវឱ្យ ប្រជាជនគ្រប់គ្នា នៅក្នុងប្រទេសកម្ពុជា បន្តការគាំទ្រ ដល់បេក្ខនារីយើង តាមរយៈ ការចូលរួម បោះឆ្នោតឲ្យស្រីណៃ ក្នុងគោលបំណង ធ្វើឲ្យនាងក្លាយ ជាអ្នកឈ្នះពាន រង្វាន់ផ្សេងៗ ដែលរៀបចំឡើង ដោយអ្នករៀបចំ កម្មវិធីបវរកញ្ញា ឯកទេសចរណ៍អន្តរជាតិ ដោយវិធីងាយថា : « អ្នកទាំងអស់គ្នា នៅទូទាំងប្រទេស អាចបោះឆ្នោតឲ្យ បេក្ខនារីយើង ថន ស្រីណៃ ដោយគ្រាន់តែចូល ទៅគេហទំព័រ http://beautycontest.andaman.com.my បន្ទាប់មកចុចលើបេក្ខនារី កម្ពុជាមុខគេបង្អស់ ហើយចាំចុច លើបេក្ខនារី មកពីប្រទេសដ៏ទៃ ជាខាងក្រោយ" ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល