CamNews

នាំគ្នាទៅបោះឆ្នោតដោយក្តីសប្បាយរីករាយ

តាំងពីវេលាម៉ោង ៧ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ នេះការបោះឆ្នោតជ្រើសរើសសមាជិក
ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅតាមបណ្តាខណ្ឌនីមួយៗក្នុង រាជធានីភ្នំពេញ មកដល់ពេល
បច្ចុប្បន្ននេះ គេសង្កេតឃើញ ថា ប្រជាពលរដ្ឋកាន់តែច្រើននាក់ បានយល់ និងឲ្យតម្លៃទៅលើ
សន្លឹកឆ្នោតរបស់ខ្លួន ក្នុងការជ្រើសតំណាង។ តាមប្រភពព័ត៌មានពី អគ្គលេខាធិការ​គណៈកម្មា​ធិកា​រ
ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ពិពណ៌នា​ថា ​រហូតមកទល់​ម៉ោង​ជិត​ ៩​នេះ ដំណើរ​ការ​បោះឆ្នោត
ទូទាំងប្រទេស ដំណើរការ​បានល្អ​។​

​ទោះបីជា​នៅពេល​ព្រឹក​ម៉ោង​ ៧​ មាន​អ្នកបោះឆ្នោត​តិចក្តី។ ​អ្នកបោះឆ្នោត​បានចាប់ផ្តើម​មាន​ច្រើន
​នៅក្នុង​រង្វង់​ម៉ោង​៨​។ ​ប្រជាពលរដ្ឋជាច្រើនពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាទៅបោះឆ្នោត
ដោយក្តីសប្បាយរីករាយ គឺបោះឆ្នោតទៅតាមឆន្ទៈរបស់ពួកគាត់គ្រប់ៗ គ្នា។

ស​ម្តេ​ចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ជំទាវ បាន​អញ្ជើញ​ទៅ​បោះឆ្នោត ឃុំ​-​សង្កាត់ ជាមួយ
នឹង​កូនប្រុស​សម្តេច លោក​ ហ៊ុន​ម៉ា​នី នៅក្នុង​ការិយាល័យ​បោះឆ្នោត លេខ ១០៦៧ នៅ​សាលា​
គរុកោសល្យ និង​វិ​ក្រឹ​ត​ការ ​ខេត្តកណ្តាល​ តាំងពី​ពេលព្រឹក​ម៉ោង ​៧ ​និង ​២០ ​នាទី​។

សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឬទ្ធិ បានយាងទៅបោះឆ្នោត
នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២ នៅ មណ្ឌលវត្តថាន់ ក្នុងខណ្ឌចំការមន។

គួរបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់អាណត្តិទី៣ ចាប់ផ្តើមដំណើរការនៅ
វេលាម៉ោង ៧ព្រឹក រហូតដល់ម៉ោង៣រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ដែលមានអ្នកបោះ
ឆ្នោតសរុប ចំនួន ៩.២០៣.៤៩៣ នាក់ នៅ ១.៦៣៣ ឃុំ-សង្កាត់ ទូទាំងប្រទេស ។ រីឯការិយាល័យ
បោះឆ្នោតមានចំនួន ១៨.១០៧ ការិយាល័យ។