ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះ ចំនួន៥ខែ បានស្លាប់ទាំង កូនក្នុងផ្ទៃ ខណៈកំពុងជួយ សង្គ្រោះនៅ
មន្ទីរពេទ្យកាល់ម៉ែត កាលពីវេលា ម៉ោង ៧យប់ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៣ ក្រោយពេល ជនរង
គ្រោះ ត្រូវបានមន្រ្តីយោធាម្នាក់បានបើក ម៉ូតូបុកពេញ មួយទំហឹង កាលពីវេលាម៉ោង ៨៖៤០
នាទីព្រឹកថ្ងៃទី៦ ខែកុម្ភះ ស្ថិតនៅត្រង់ ចំណុចមុខមណ្ឌល សុខភាពទឹកថ្លា លើផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យ៉ាងណាក៏ដោយ កម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ បាននឹងកំពុងកសាង សំ
ណុំរឿង បញ្ជូនជនបង្ក ដែលជាមន្រ្តីយោធា ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ បើទោះបីជា
មាន ការអន្តរគមន៍ចង់ ឲ្យដោះលែងនោះ។

សូមបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុ ខណៈស្រ្តីរងគ្រោះ ដែលមានផ្ទៃពោះចំនួន៥ខែ បាន
ដើរតាមផ្លូវ ស្រាប់តែ មានម៉ូតូមួយគ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅពាក់ ស្លាកលេខរដ្ឋ1-2-
1587 បានបើកបុកពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូន
ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែបានស្លាប់កាលពីវេលា៧ម៉ោង យប់ថ្ងៃដដែល។

បើតាមសមត្ថកិច្ច ស្រ្តីរងគ្រោះមាន ឈ្មោះ វ៉ុន ប៉ូ អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល
ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិកោះប៉ែន
ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដោយឡែក ជនបង្ក គ្រោះថ្នាក់ចរចរណ៍ ខាង
លើនេះ មានឈ្មោះ កែម ប៊ុនចាន់តារា ភេទប្រុស អាយុជិត៤០ឆ្នាំ ពាក់ស័ក្តិ៣ ជាមន្រ្តីយោធា
នៅការិយាល័យទី១ នៃអគ្គបញ្ជាការ ស្នាក់នៅ ផ្ទះលេខ១៣៨ ក្រុមទី១៦ សង្កាត់ទឹកល្អក់ទី១
ខណ្ឌទួលគោក ។

សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ខណៈស្រ្តីរងគ្រោះ កំពុងតែដើរ
តែម្នាក់ លើគំនូសថ្មើរជើង ពីលិចមកកើត ស្រាប់តែមន្រ្តីយោធា រូបនេះ បានបើកម៉ូតូយ៉ាងលឿន
រួចហើយ ក៏បុកស្រ្តីរងគ្រោះមួយ ទំហឹងបណ្តាលឲ្យ រងរបួសធ្ងន់តែម្តង។ មូលហេតុដែលនាំឲ្យ
មានគ្រោះថ្នាក់ ចរាចរណ៍នេះ បណ្តាលមកពីការបើក ម៉ូតូលឿន គ្មានការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ ជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបញ្ជូនទៅ កាន់ការិយាល័យចរា
ចរណ៍ជើងគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ។

ជាមួយគ្នានេះ ខណៈជនរងគ្រោះបានស្លាប់ទាំង កូនក្នុងផ្ទៃ នៅមន្ទីរពេទ្យនោះ មេកើយ និង
សាច់ញាតិ របស់ជនបង្ក បានរត់ការ ខ្វាត់ខ្វែង មកសមត្ថកិច្ច ក្នុងគោលបំណងឲ្យ មានការ
ដោះលែង ប៉ុន្តែសមត្ថកិច្ច ដាច់ខាតត្រូវតែបញ្ជូន ជនបង្ករូបនេះ ទៅកាន់តុលាការ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល