ភ្នំពេញ៖ រយៈពេល ២ខែ ហើយដែលអ្នក មេម៉ាយក្តៅស្រួយ វ័យក្មេង កែវ នីសា បានស្ពាយ
បង្វេចចេញ ទៅសម្តែងនៅទឹកដី សម្បូរដុល្លារ ជាមួយអ្នកសិល្បៈ រៀមច្បងអ្នកនាង កាតុ ។

បើទោះបីជាតារា សម្តែងសាច់ស ដើមទ្រូងធំទ្រលុកទ្រលន់រូបនេះ បានចេញទៅសម្តែង នៅ
ក្រៅប្រទេសក្តី ក៏មហាជននិង អ្នកតាមដានសង្គមសិល្បៈ តែងតែឃើញបណ្តាញ សារព័ត៌មាន
ចុះផ្សាយ ពីរឿងរ៉ាវរបស់នាង ជាប់រហូតស្ទើរតែ មិនឃ្លាតចន្លោះ ។

ក្នុងនោះមហាជន បានឃើញបណ្តាញ សារព័ត៌មានក្នុងស្រុកមួយចំនួន ចុះផ្សាយថាអ្នកមេម៉ាយ
វ័យក្មេងសម្បូរសាច់ដើមទ្រូង កែវ នីសា មានទំនាក់ទំនង ស្នេហាស្អេកស្កះ ម្ដងថាមានអ្នកនេះ
ស្រឡាញ់ ម្ដងថាមានអ្នកនោះស្រឡាញ់ មិនចេះចប់ ហើយប្រុសស្នេហ៍ដែល មានភ្ជាប់ក្នុងព័ត៌មាន
និងការលេចឮនោះគឺ សុទ្ធតែមានឋានៈ បុណ្យសក្តិធំ និងពេលខ្លះឮថា មានមន្ត្រីរាជការពេញចិត្ត
នាងទៀតផង។

តែបើទោះបីជាព័ត៌មាន របស់នាងបានលេចឮ មិនចេះចប់ចេះហើយយ៉ាងនេះ ក្តីក៏មិនបានធ្វើឲ្យ
ស្រីស្រស់ សម្បូរមន្តស្នេហ៍រូបនេះ ឈឺក្បាលវិលមុខឡើយ ពោលបច្ចុប្បន្នគឺនាង កំពុងតែសប្បាយ
កើបលុយ នៅសហរដ្ឋអាមេរិកឯណោះ។

ដោយឡែកខណៈកំពុងតែ សម្តែងនៅលើទឹកដី មហាអំណាច តារាសម្តែងនិងជាពិធីការិនី ស្រស់
សោភា កែវ នីសា ត្រូវបានអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ទាក់ទងឲ្យទៅសម្តែងខារ៉ាអូខេ បទចម្រៀងមួយដែលមានចំណងជើងថា«ពាក្យ៣មាត់» ដែលច្រៀងដោយ អាណិកជនខ្មែរម្នាក់រស់
នៅសហរដ្ឋអាមេរិក គឺលោក Jay Chan ។

បើយោងតាម អាណិកជនខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក តាំងពីអាយុ ៥ឆ្នាំលោក Jay Chan
និងជាអ្នកធានា (Sponsor) កែវ នីសា ចេញទៅអាមេរិក បានប្រាប់គេហទំព័រ Looking TODAY
តាមសារអេឡិចត្រូនិច ពីសហរដ្ឋអាមេរិកឲ្យដឹងថា មូលហេតុដែលលោកជ្រើស យកតារាសម្តែង
អ្នកមេម៉ាយមុខស្រស់ កែវ នីសា ឲ្យសម្តែងខារ៉ាអូខេ ក្នុងបទចម្រៀងរបស់លោក ដោយសារ កែវ
នីសា ជាតារាសម្តែង ដែលមានទេពកោសល្យ និងរូបសម្រស់ស្រស់ស្អាត ។

ជាពិសេសទៅទៀតនោះ លោកចង់បង្ហាញឲ្យ អ្នកនៅសហរដ្ឋអាមេរិក ដឹងថាកូនខ្មែរគឺ ពិតជាមាន
ទេពកោសល្យការសម្តែងបានល្អ និង លោកក៏ចង់លើក តម្កើនកូនខ្មែរ ។ លោក Jay Chan បាន
បញ្ជាក់ទៀតថា នៅចុងខែមិថុនា នេះ កែវ នីសា នឹងវិលត្រឡប់មកកាន់ មាតុភូមិកំណើតវិញ ជា
មួយ អ្នកនាង កាតុ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល