ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស ប្រទេស ម៉ាឡេស៊ី បានគូសបញ្ជាក់អោយដឹងថា ជនជាប់ចោទ ១៤ នាក់ដែលត្រូវបានចាប់ឃាត់ខ្លួនអំឡុងសប្តាហ៍នេះ ពួកគេ គឺស្ថិតនៅក្រោមការសង្ស័យ ថា អាច ជាប់ពាក់ព័ន្ធ ជាមួយនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ជ្រុលនិយម IS ខណៈ ជនសង្ស័យម្នាក់ គឺ ជា វិស្វករ រដ្ឋាភិបាល និង ២ នាក់ផ្សេងទៀត គឺជាបុុគ្គលដែលបានប្រើប្រាស់ សង្គម ហ្វេសប៊ុក ប្រកាសប្រមូលអ្នក ប្រឆាំងវាយ បក់ទៅនឹងក្រុមសកម្មប្រយុទ្ធ IS នៅក្នុងប្រទេស ស៊ីរី ។

សេចក្តីថ្លែងការណ៍ ពីអគ្គស្នងការនគរបាលជាតិ ប្រទេស ម៉ាឡេស៊ី លោក Khalid Abu Bakar អោយ ដឹង ថា ៣ នាក់ ក្នុងចំណោម មនុស្ស ១៤ នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួនពួកគេគឺជាបុគ្គលដែលមានតួនាទី សំខាន់ជាងគេ ពោល ធ្វើការប្រកាសប្រមូល បេក្ខភាពប្រឆាំង រៀបចំកញ្ជប់ថវិការ ក៏ដូចជា រៀប ចំ ការធ្វើ ដំណើរសម្រាប់ប្រជាជនម៉ាឡេស៊ី ទៅចួលរួមក្រុមភារវរនៅក្នុងប្រទេស ស៊ីរី ។

ជនជាប់ចោទដែលត្រូវបានចាប់ឃាត់ខ្លួនទាំងនោះ មានអាយុចន្លោះពី ១៤ ទៅ ១៨ ឆ្នាំ រួម មាន ស្រ្តី ពីរ នាក់ ។ លើសពីនេះ កាសែតក្នុងស្រុក បន្ទាប់ពីបានដកស្រង់សម្តីសេចក្កីថ្លែងការណ៍ អគ្គស្នងការនគរបា លជាតិ បានចេញសម្រង់អត្ថបទផ្សាយ អោយដឹងថា ប្រតិបត្តិការចុះចាប់ជនសង្ស័យទាំង ១៤ នាក់នេះ ត្រូវបានធ្វើឡើង អំឡុងថ្ងៃច័ន្ទ នៅឯជាយក្រុង កូឡា ឡាំពួរ ។

គួរបញ្ជាក់ថា អាជ្ញាធរប្រទេស ម៉ាឡេស៊ី ប្រជាជាតិដ៏ធំជាងគេ មានសុទ្ធតែជនជាតិអ៊ីស្លាម និង បណ្តាប្រ ទេសជាតិខាងឯទៀត បានធ្វើការប្រកាសព្រមាន ស្តីអំពី លទ្ធភាពរបស់ក្រុមសកម្មប្រយុទ្ធ រាល់អ៊ីស្លាម ជ្រុលនិយម ក្នុងការ ប្រឹងប្រែង និង គៀងគរ សមាជិកថ្មី ពីម៉ាឡេស៊ី ។ គួរបញ្ជាក់ថា អំឡុងឆ្នាំនេះប៉ូលីស ក្នុងស្រុក បានធ្វើការចាប់ឃាត់ខ្លួន មនុស្សរាប់សិបនាក់ ដែលបានជាប់ពាក់ព័ន្ធនឹង ក្រុម សកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមជ្រុល និយម IS ដោយនៅក្នុងនោះ យ៉ាងហោចណាស់ ជនជាតិ ម៉ាឡេស៊ី ៤០ នាក់ បានធ្វើដំ ណើរនិងហោះទៅកាន់ទីកដី ប្រទេស ស៊ីរី ៕

- អាន ៖ បើកការវាយប្រហារ តាមអាកាសជាច្រើនម៉ោង សម្លាប់ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ជ្រុលនិយម សរុប ៥៩ នាក់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia