តើលោកអ្នកជឿលើសំណាងដែរឬទេ? ប្រាកដណាស់ មនុស្សមួយចំនួនមានជំនឿ
ទៅលើសំណាង រីឯមនុស្សមួយចំនួនផ្សេងទៀត មិនជឿទៅលើព្រេងសំណាងអ្វី
នោះទេ ។ តែពេលនេះ ទំព័រ Camnews សូមបង្ហាញនូវអត្ថបទ ដែលទាក់ទងទៅ
នឹងភ័ព្ទព្រេងសំណាង របស់បុរសអនាថាជនជាតិអាមេរិកម្នាក់ រើសបានប្រាក់ដល់
ទៅ ៧៧,០០០ ដុល្លារឯណោះ។

ជនអនាថាឈ្មោះ Timothy Yost ដែលមានសំណាងរើសបានលុយដល់ទៅ $77,000

បើតាមប្រភពពត៌មាន បានអោយដឹងថា បុរសអនាថាម្នាក់នេះមានឈ្មោះថា Timothy Yost
បានសំរេចទៅសំរាកនៅឯឧទ្យានជាតិនារដ្ឋ Texas សហរដ្ឋអាមេរិកហើយខ្លួនគាត់ក៏មិននឹក
ស្មានថាគាត់មានសំណាងអីដល់ថ្នាក់នេះ ។ បុរសអនាថារូបនេះបានរើសបាននូវកាបូបមួយ
ដែលពោរពេញទៅដោយសាច់ប្រាក់សុទ្ធជាង ៧៧,០០០ ដុល្លារ ខណៈពេលដែលរូបគាត់
ចូលទៅលាងជើងនៅក្នុងទន្លេ Colorado នារដ្ឋមួយនេះ។

ក្រោយមក បុរសរូបនេះបានយកលុយទៅធនាគារ តែត្រូវភ្នាក់ងារនៅឯធនាគារមានការ
សង្ស័យនិងរាយការណ៏ទៅប៉ូលីស ភ្លាមៗនោះ ប៉ូលីសក៏បានរក្សាទុកលុយទាំងអស់នោះសិន
ដោយរង់ចាំការស៊ីបអង្កេតរកម្ចាស់ដើម ក៏ដូចជាពួកគេបានគិតថា វាគឺជាលុយកខ្វក់។

លោក Timothy Yost ពេលកំពុងធ្វើកិច្ចសម្ភាសន៏

តែក្រោយមក បើយោងតាមសម្តីរបស់អគ្គស្នងការប៉ូលីសនារដ្ឋ Texas គឺលោក Michael Blake
បានអោយដឹងថា ៖ ក្នុងអំឡុងពេលដែលប្រកាសរកម្ចាស់ដើមមិនឃើញ ទ្រព្យសម្បត្តិទាំងឡាយ
ដែលបុគ្គលណាមួយរើសបាននោះប្រាកដណាស់និងក្លាយជាកម្មសិទ្ធរបស់គេ ដូច្នេះនាពេលនេះ
ភ្នាក់ងារមានសមត្តកិច្ចបានប្រកាសថា សាច់ប្រាក់ទាំងអស់នេះ និងក្លាយទៅជាកម្មសិទ្ធរបស់ជន
អនាថារូបនេះ។ ហើយវាគឺជារឿងមួយ ដែលប្រជាពលរដ្ឋភាគច្រើនបានដឹងលឺ និងនិយាយតៗគ្នា
ថា បុរសរូបនេះសំណាងអី ក៏សំណាងយ៉ាងនេះ៕

ប្រភព ៖ មង្គល
ប្រភព ៖ weekio