នៅក្នុងឱកាសប្រារព្ធខួបគម្រប់ ៣ ឆ្នាំនៃទស្សានវដ្តី អេហ្វ ដែលបានរៀបចំធ្វើកាល
ពីថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2012, ក្រុមហ៊ុន Nokia បានដាក់តាំងពិពណ៌ភាពរូបភាពដ៏ល្អ
ត្រកាលនៃព្រះរាជាណាចក្រកម្ពុជាជូនភ្ញៀវកិត្តិយសទាំងអស់បានទស្សនា។

រាល់រូបភាពដែលតាំងបង្ហាញនៅទីនោះ ត្រូវបានថតដោយលោក ចែម វុទ្ធសុវិន អ្នកជំនាញថត
រូបនៅក្នុងស្ទូឌីយោ និងលោក Nathan Horton ជនជាតិអង់គ្លេស អ្នកជំនាញថតរូបទេសភាពនិង
សិល្បៈប្លែកៗនៅក្រៅស្ទូឌីយោ ដែលលោកទាំងពីរបានប្រើប្រាស់ទូរស័ព្ទ Nokia 808 PureView
ជំនួសឲ្យកាមេរ៉ាឌីជីថលរបស់ខ្លួន។

បណ្តាភ្ញៀវកិត្តិយសទាំងអស់ បានចូលរួមទស្សនាក្នុងពិព័រណ៍រូបភាព យ៉ាងជក់ចិត្តជាទីបំផុត ទាំង
ក្នុងចិត្តស្ទើរតែមិនជឿថា រូបភាពទាំងនោះថតដោយកាមេរ៉ាទូរស័ព្ទដៃសោះ។ អ្នកចូលរួមភាគច្រើន
ឲ្យតម្លៃទៅលើសិល្បៈនៃការថតរូប និងសរសើរហើយសរសើរទៀតលើបច្ចេកវិជ្ជា PureView នៃ
Nokia 808 ។

Nokia បង្ហាញរូបភាពបច្ចេកវិជ្ជា PureView

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ Nokia 808 PureView មានកាមេរ៉ា 41MP និងទទួលពានរង្វាន់ធំៗ
លំដាប់ពិភពលោកចំនួនបីគឺ៖ (1) Best Mobile Device Award, (2) Best Imaging Innovation 2012
Award និង (3) EISA Award។

យោងតាមប្រសាន៍របស់លោកស្រី Jo Harlow ដែលជានាយកប្រតិបតិ្តរង ទទួលបន្ទុកស្មាតហ្វូននៃ
ក្រុមហ៊ុន Nokia ពិភពលោក ៖ បច្ចេកវិជ្ជា PureView ដ៏អស្ចារ្យនេះ នឹងត្រូវយកទៅដាក់បញ្ចូលនៅ
ក្នុងស្មាតហ្វូន Nokia ជំនាន់ក្រោយៗទៀត៕

ដោយ៖ សិលា
ប្រភព៖ NOKIA