កណ្តាល៖ បុរសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ នៅថ្ងែទី២ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១៥នឹង៤០នាទី នៅចំណុចភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ ហេង លីពុទ្ធ អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអគ្គិសនី (ផ្សារខាងជើង) មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

នៅថ្ងៃកើតហេតុ ឈ្មោះខេន ខន ភេទប្រុស អាយុ ៥៣ឆ្នាំ បានពឹងឲ្យឈ្មោះ លីពុទ្ធ ដូរខ្សែអគ្គិសនីចាស់ ដាក់ខ្សែអគ្គិសនីថ្មី ដែលមានចម្ងាយប្រហែល ១០០ម៉ែត្រ ពីបង្គោលអគ្គិសនីទៅផ្ទះរបស់គាត់ ដោយមិនបានសុំការអនុញ្ញាតពីម្ចាស់អគ្គិសនី។ ពេលនោះឈ្មោះ លីពុទ្ធ បានឡើងបង្គោលអគ្គិសនី តខ្សែអគ្គិសនី បណ្តាលឲ្យ ឆក់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបច្ចេកទេសស្រុក ចុះពិនិត្យមើលសព រួចហើយក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពីណៃ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល