ពស់ងៀត ជាគ្រឿងក្លែមមួយប្រភេទដែលគេដាក់លក់ជាធម្មតាតាមហាងផឹកស៊ីមួយចំនួន ហើយក៏
ឃើញមានលក់តាមដងផ្លូវនៅក្នុងទីក្រុងភ្នំពេញផងដែរ ដែលគេតែងតែឃើញមានលក់ជាមួយនឹង
ចង្រិតបំពងជាដើម។

តែលោកអ្នកដែលដឹងទេថាពស់ទាំងអស់នេះមួយចំនួនយកមកពីណា? មួយចំនួនប្រហែលជាគិត
ថាគេនាំចូលពីប្រទេស វៀតណាម ឬថៃ ប៉ុន្តែថ្ងៃនេះយើងមានវីដេអូខ្លីមួយនាំមកអោយលោកអ្នក
បានទស្សនាវានិយាយពីមុខរបរដាក់មងចាប់ពស់របស់ប្រជាជនខ្មែរ។

នៅតាមខែត្រមួយចំនួនជុំវិញបឹងទន្លេសាបដែលមានវាលស្មៅលេចទឹក ជាពិសេសនៅរដូវវស្សា
គឺជារដូវដែលប្រជាជនមានឧកាសក្នុងការចេញរាយមង ហើយគោលបំណងធំគឺមិនមែនមកចាប់
ត្រីនៅក្នុងវាលស្មៅលេចទឹកនេះទេ គឺពួកគេដាក់ដើម្បីចាប់ពស់។ វាជាមុខរបរគ្រោះថ្នាក់មូយទោះ
បីជាភាគច្រើនគេចាប់បានពស់ព្រលិត ឬពស់ផ្សេងៗដែលស៊ីត្រី ស៊ីកង្កែបជាអាហារហើយមិន
មានពិសក៏ដោយ តែប្រសិនបើគេចាប់ចំពស់វែកឬពស់ដទៃដែលមានពិសនោះ ជីវិតរបស់អ្នកចាប់
ដែលចេញប្រថុយដើម្បីក្រពះមនុស្សមួយគ្រួសារនេះ អាចនឹងបាត់បងបានដោយងាយ។

សម្រាប់យើងគ្រប់គ្នានៅទីក្រុង សត្វពស់គឺជាសត្វដែលអ្នកទាំងអស់គ្នាខ្លាច ប៉ុន្តែសម្រាប់ក្មេងៗ
នៅជនបទដែលឪពុកម្ដាយរបស់គេប្រកបរបរចាប់ពស់លក់នោះពួកគេសប្បាយចិត្តណាស់រាល់
ពេលដែលឪពុករបស់គេចែវទូកត្រលប់មកវិញជាមួយសត្វពស់ទាំងកន្រ្តក ពួកគេលេងវាប្រៀប
បីដូចជាក្មេងនៅទីក្រុងលេងរថយន្តជ័រដូច្នោះដែរ។ សត្វពស់ទាំងនេះត្រូវបានលក់ទៅអោយអ្នក
ចាំទិញជាឈ្មួញភាគច្រើនជាជនជាតិវៀតណាម ដែលគេយកវាទៅពន្លះស្បែក សំអាតហើយបែ
ត្រលប់ពស់ងៀតទាំងនោះមកលក់ក្នុងទីផ្សារស្រុកខ្មែរ និងក្រៅប្រទេសផ្សេងទៀត។

លោកអ្នកគិតយ៉ាងណាដែរចំពោះមុខរបរបែបនេះ? វាគ្រោះថ្នាក់មែនពិត តែប្រសិនបើឪពុកម្ដាយ
របស់ពួកគេមិនចេញទៅប្រថុយរកវាទេនោះ ក្រពះរបស់កូននៅផ្ទះក៏មិនបានសុខដែរ។ ទោះជា
យ៉ាងណាគេសង្កេតឃើញថាមុខរបរនេះកំពុងតែមានការរង្គោះរង្គើព្រោះនៅតាមខែត្រមួយចំនួន
មានកសិដ្ឋានចិញ្ចឹមពស់ទឹកសាបដើម្បីលក់អោយឈ្មួញទៅហើយ តើនេះអាចជាបញ្ហាធំដល់
ជីវភាពរស់នៅរបស់ប្រជាជនដែលចាប់ពស់ដើម្បីចិញ្ចឹមជីវិតឬទេ?

<object style="display: block; margin-left: auto; margin-right: auto;" width="450" height="400" data="http://www.youtube.com/v/HBFRJvoV7qU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/HBFRJvoV7qU&rel=1" /></object>

ដោយ៖ ម៉ូកា