CamNews

ស្អាត​ខុស​ធម្មជាតិ ជា​រឿង​ខុសច្បាប់ នៅ​កូរ៉េខាងជើង

បើទោះជា​ត្រូវ​រដ្ឋាភិបាល​ពិនិត្យ​តាមដាន​យ៉ាង​ម៉ត់ចត់ ប៉ុន្ដែ​ស្ដ្រី​កូរ៉េខាងជើង​មួយចំនួនធំ នៅតែ​រក​វិធី​ទៅកាន់​កន្លែង​សម្ងាត់ ដើម្បី​កែ​សម្ផស្ស​របស់ខ្លួន ដោយ​ការវះកាត់។

ទំព័រ Business Insider ដកស្រង់​សំដី​របស់​ស្ដ្រី​កូរ៉េខាងជើង​ម្នាក់ និយាយ​អំពី​សកម្មភាព​កែ​សម្ផស្ស​នៅ​ប្រទេស​ដ៏​អាថ៌កំបាំង​បំផុត​ក្នុង​ពិភពលោក​មួយ​នេះ ប៉ុន្ដែ Business Insider មិនបាន​ឱ្យដឹងថា ស្ដ្រី​ម្នាក់​នេះ បច្ចុប្បន្ន រស់នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ដែរ ឬ​អត់​នោះទេ។

យុវ​វ័យ​កូរ៉េ​ខាង​ជើង ទស្សនា​ការ​សម្ដែង​ នៅ​ព្យុង​យ៉ាង​ (រូប​ ៖ washingtonpost)

ស្ដ្រី​ម្នាក់នេះ​ថ្លែងថា ៖ “ចាប់តាំងពី​ឆ្នាំ ២០០០ សកម្មភាព​សាក់​ចិញ្ចើម និង​បបូរមាត់ បានក្លាយ​ជា​រឿង​ពេញនិយម​នៅ​កូរ៉េខាងជើង។ កាលណោះ នាង​ខ្ញុំ​នៅ​ជា​សិស្ស​មធ្យមសិក្សា ហើយ​ដូច​ទៅនឹង​យុវ​វ័យ​ទាំងឡាយ នាង​ខ្ញុំ​ក៏​ធ្លាប់បាន​ចាប់អារម្មណ៍​ទៅលើ​រូប​សម្រស់ ហើយ​ចង់ឱ្យ​ខ្លួន​បាន​ស្រស់​ស្អាត​​ជាង​មុន។ សិស្ស​រួម​ថា្នក់​របស់​នាង​ខ្ញុំ ជាច្រើន​នាក់ បាន​សុំច្បាប់​សម្រាក​ជាច្រើន​ថ្ងៃ ដោយ​មូលហេតុ​ឈឺ ប៉ុន្ដែ នៅពេល​ពួកគេ​បាន​ចូលរៀន​វិញ ស្រាប់តែ​មានមុខមាត់​ប្លែក ស្រស់ស្អាត​ជាង​មុន។ ដោយសារ​តែមាន​ចំនួន​សិស្ស​សុំច្បាប់​កាន់តែ​ច្រើនឡើង គណ​ក​គ្រប់គ្រង​សាលា ក៏បាន​ដាក់ចេញ​បទបញ្ជា​ថ្មី ដើម្បី​ទប់ស្កាត់​សកម្មភាព​កែ​សម្ផស្ស។

គណ​គ្រប់គ្រង​សាលា បាន​បញ្ជា​ឱ្យគ្រូៗ ត្រួតពិនិត្យ​ដោយ​មិន​ឱ្យដឹង​ជាមុន ដើម្បី​រកឃើញ​សិស្ស​ដែល​បាន​កែ​ត្របកភ្នែក។

ស្ដ្រី​កូរ៉េខាងជើង​ខាងលើ បន្ដថា ៖ “ពួកគេ​តែង​ចូល​ត្រួតពិនិត្យ​ក្នុង​ថ្នាក់រៀន ភ្លាមៗ ដើម្បី​រកមើល​អ្នក​ដែល​បាន​វះកាត់​ត្របកភ្នែក ហើយ​សិស្ស​ដែល​បាន​កែ​សម្ផស្ស​ដោយ​ការវះកាត់​ត្របកភ្នែក នឹងត្រូវ​ទទួលពិន័យ​ពី​សាលារៀន។

មានពេលខ្លះ ដោយសារតែ​ត្របកភ្នែក​របស់​សិស្ស មាន​សភាព​មិនធម្មតា ពួកគេ​ក៏ត្រូវ​សង្ស័យថា បាន​វះកាត់ កែ​សម្ផស្ស។

តាម​ការ​ឱ្យដឹង​របស់​ស្ដ្រី​នេះ នៅ​កូរ៉េខាងជើង ពលរដ្ឋ​មិនអាច​ធ្វើការ​វះកាត់​កែ​សម្ផស្សធំៗ ដូចជា​កែ​ឆ្អឹង​ជើងធ្មេញ ប៉ុន្ដែ​ការវះកាត់តូចៗ ដូចជា ធ្វើ​ត្របកភ្នែក​ពីរ​ជាន់ សាក់​ចិញ្ចើម សាក់​បបូរមាត់ មានការ​និយម​ច្រើន។ អ្នកឯកទេស ក៏​អាចធ្វើ​ច្រមុះ​ឱ្យ​ស្រួច ប៉ុន្ដែ​ការវះកាត់​នេះ កម្រ​នឹងមាន ដោយសារតែ​វា​ទាមទារ​ឱ្យមាន​ជំនាញ​ខ្ពស់ ហើយ​តម្លៃ​ក៏​ថ្លៃ​ជាង​ច្រើន ធៀប​នឹង​ការវះកាត់ផ្សេង។ ដូច្នេះ ការកែ​ច្រមុះ គឺ​សម្រាប់តែ​អ្នកមាន។

ដោយសារតែ​រដ្ឋាភិបាល​មិន​អនុញ្ញាតឱ្យ​កែ​សម្ផស្ស ទើប​ក្រុមគ្រូពេទ្យ​តែង​ត្រូវបាន​អញ្ជើញ​ឱ្យមកធ្វើ​ការវះកាត់​នៅឯ​ផ្ទះ​របស់​អតិថិជន ដូច្នេះ មាន​ករណី​ជាច្រើន អតិថិជន​មានការ​ខកចិត្ត ដោយសារតែ​ច្រមុះ​របស់​ពួកគេ​មាន​រូបរាង​មិន​ដូច​ធម្មជាតិ និង​ទទួលផល​វិបាក​ច្រើន។

ចំពោះ​នារី​ដែលមាន​ត្របកភ្នែក​តែមួយ​ជាន់ នោះ​ការវះកាត់​ដើម្បី​បាន​ត្របកភ្នែក​ពីរ​ជាន់ គឺជា​ប្រការ​ដែល​ពួកគេ​ចង់បាន។ ប៉ុន្ដែ ការវះកាត់​នេះ មានតម្លៃ​ទាប គឺ​ត្រឹមតែ ពី ២ ទៅ ៣ដុល្លារ​អាមេរិក ប្រហែល​នឹង​អង្ករ ១,៥គីឡូក្រាម។ យ៉ាងនេះ​ក្ដី តម្លៃ​នេះ ក៏​មិន​ទាប​ប៉ុន្មាន​ដែរ សម្រាប់​ពលករ។

ស្ដ្រី​ដដែល​បាន​បន្ដថា ៖ “ចំពោះ​នារី​ដែលមាន​ត្របកភ្នែក​មួយ​ជាន់ ដូច​នាង​ខ្ញុំ គឺ​គ្រាន់តែ​បិទ​បង់​ស្អិត​ថ្លា ដើម្បី​បង្កើត​ត្របកភ្នែក​ក្លែងក្លាយ ដោយសារតែ​មិនមាន​ប្រាក់​វះកាត់។ ប៉ុន្ដែ វិធី​នេះ មិនមាន​លទ្ធផល​យូរអង្វែង​នោះទេ។

អត្ថបទសំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

គ្រាន់តែលក់ខ្សែកៅស៊ូក្មេងលេង រកបានប្រាក់រាប់លាន ដុល្លារអាមេរិក

វត្តសៅលិញ និងចៅអធិការ រកបានប្រាក់ជាង ១៥លានដុល្លាររាល់ឆ្នាំ ពីក្រុមហ៊ុន

មហាសេដ្ឋីនីស្អាតបំផុតរបស់អាហ្វ្រិក ចាប់ផ្ដើមរកស៊ីដោយការ បើកភោជនិយដ្ឋាន

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ BI