CamNews

ជនបរទេស ពាក់ព័ន្ធ នឹងការថតរូបស្រាត នៅប្រាសាទខ្មែរ ព្រមចេញ ពីកម្ពុជា ម៉ោង ២ យប់នេះ

ភ្នំពេញ ៖ ជនបរទេស៣នាក់ ដែលពាក់ព័ន្ធ នឹងការថតរូបស្រាត នៅប្រាសាទបុរាណខ្មែរ ក្នុងតំបន់អង្គរ នឹងត្រូវ បណ្តេញចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង ២យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥នេះតែម្តង ដែលពួកគេមានគោល ដៅទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ។

មន្រ្តីសាលាដំបូង ខេត្តសៀមរាប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ជនបរទេសទាំង៣នាក់ ត្រូវបានតុលា ការកាត់ទោស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥នេះ ឱ្យជាប់គុក៦ខែ ប៉ុន្តែ ទោសនេះត្រូវព្យួរវិញ ដោយពិន័យជាប្រាក់ ១លានរៀល និងបណ្តេញមិននៅក្នុងប្រទេសកម្ពុជា រយៈពេល៤ឆ្នាំ ។

ជនបរទេសទាំង ៣នាក់ ដែលអាជ្ញាធរអប្សរាចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះ គឺជាជនជាតិបារាំង ដែលបានមកធ្វើកម្សាន្តនៅកម្ពុជា ក្នុងនោះរួមមានទី១ ឈ្មោះ Vincent Henri ភេទប្រុស អាយុ២០ឆ្នាំ ទី២ ឈ្មោះ Rodolphe Fourgeot ភេទប្រុស អាយុ២១ឆ្នាំ និងទី៣ ឈ្មោះ Alexandre André Raymond ភេទប្រុស អាយុ២២ ឆ្នាំ ។

សូមជំរាបថា កន្លងមក បន្ទាប់ពីមានការបែកធ្លាយ រូបភាព ជនបរទេសប្រុស-ស្រី ថតស្រាត នៅក្នុងប្រាសាទបុរាណ ខ្មែរកន្លងមកថ្មីនេះ សាធារណជនជាច្រើនបានរិះគន់យ៉ាងខ្លាំង ទៅនឹងសកម្មភាពរបស់បរទេស ទាំងនោះ ដែលបាន ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ដ៏ផូផង់របស់ខ្មែរ ។ កាលពីពេលថ្មីៗនេះ ក្រសួងពាក់ព័ន្ធនឹងអាជ្ញាធរអប្សរា ក៏ធ្លាប់បាន អំពាវនាវ ឱ្យសមត្ថកិច្ចតាមចាប់ខ្លួន ជនបរទេសទាំងនោះ មកផ្តន្ទាទោសតាមច្បាប់ផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល