-នាយវិទ្យាល័យជម្ពូវ័ន រងការចោទប្រកាន់ថា មិនបានចូលរួមពេញដៃពេញជើង ជាមួយសមត្ថកិច្ច

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ បានដេញចាប់សិស្ស វិទ្យាល័យជម្ពូវ័ន៣ នាក់ដល់ ក្នុងសាលា ក្រោយ ពីពួកគេជាប់ពាក់ ព័ន្ធទៅនឹងសកម្មភាព ដេញវាយគ្នាតាមដង ផ្លូវសាធារណៈ បង្កឱ្យមានភាព អនាធិប តេយ្យ នៅក្នុងសង្គម ព្រោះតែគំនុំសងសឹកពីអតីត កាល ។

សកម្មភាពដេញ វាយគ្នានិងវាយទាំងម៉ូតូ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំរបស់ ក្រុមសិស្ស សាលាខាង លើនេះ បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នក គ្រូ និងសិស្ស ក្នុងវិទ្យាល័យបានកើតឡើង កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ស្ថិតនៅក្បែរវិទ្យាល័យជម្ពូវ័ន សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បានបញ្ជាក់ថា មុនពេល កើតហេតុ មាន ក្រុម ក្មេងស្ទាវ ជាសិស្សវិទ្យា ល័យជម្ពូវ័ននោះ បានវាយម៉ូតូគុបមួយគ្រឿង ដែលចតនៅហាងហាន់នីមាល នៅពេលដែល ម្ចាស់ម៉ូតូចូលទៅក្នុងហាង ។

លោកយឹម សារ៉ាន់ បានបញ្ជាក់ថា មូល ហេតុដែលក្រុមក្មេងស្ទាវទាំងនេះវាយកំទេច ម៉ូតូគុបរបស់ជន រងគ្រោះ ដោយពួកគេចំណាំ ថា ម្ចាស់ម៉ូតូមួយនេះ ធ្លាប់បានវាយបក្ខពួក របស់ខ្លួន កាលពីពេល កន្លងទៅនៅកំបូល។ ពេលកំពុងវាយម៉ូតូជនរងគ្រោះបានចេញពី ក្នុងហាង ក៏ត្រូវបានក្រុមជនបង្កទាំងនេះ ដេញវាយ ទើបបង្កឱ្យ មានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចរបស់លោក ចុះមកជួយអន្ដរាគមន៍ ភ្លាមៗធ្វើឱ្យ ក្រុមសិស្សសាលាបង្កទាំងនោះ រត់ចូលទៅក្នុងសាលាវិញ ប្រុងគេចខ្លួន។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ទៀតថា ក្រោយពីក្រុមជនបង្ក រត់ចូលទៅក្នុង សាលារបស់ខ្លួន យ៉ាងដូច្នេះ នគរបាលរបស់លោក ក៏បានសុំទៅគ្រូប្រចាំ ថ្នាក់ ដើម្បីចូលទៅឃាត់ ខ្លួនពួកគេហើយ ក្រោយពីមាន ការអនុញ្ញាតពីគ្រូប្រចាំថ្នាក់រួច មក យុវសិស្សទាំង៣នាក់ ក៏ត្រូវបានឃាត់ ខ្លួនដឹកតាមម៉ូតូយកទៅសួរនាំនៅប៉ុស្ដិ៍ ដើម្បី ចាត់វិធានការតាមផ្លូវច្បាប់ ។

សម្រាប់សិស្សទាំង៣នាក់នេះ ក្រោយ ការសួរពួកគេ មិនមែនជាជនដៃដល់វាយ ម៉ូតូនិងវាយជន រងគ្រោះ នោះ ឡើយ ពោល បានចូលរួមធ្វើសកម្មភាពជាមួយគ្នា ប៉ុន្ដែជន ដៃដល់ពិតប្រាកដនោះ បានរត់គេចខ្លួនបាត់ ហើយនៅពេលនេះ សមត្ថកិច្ចបានសួរនាំយុវ ជនទាំង៣នាក់ ពីអត្ដសញ្ញាណ ជនដៃដល់និង ទីកន្លែងស្នាក់នៅ ដើម្បីតាមចាប់ខ្លួន ។

ចំពោះហេតុការណ៍ដេញចាប់សិស្សវិទ្យា ល័យជម្ពូវ័នខាងលើនេះ ក៏មានរឿងរ៉ាវពីការ រារាំងរបស់នាយក វិទ្យាល័យបិទទ្វារមិនឱ្យ សមត្ថកិច្ចចេញមកក្រៅវិញ ដោយយកហេតុ ផលថា សមត្ថកិច្ចទាំងនោះមិនបាន ជូនដំណឹង ទៅគាត់ ដើម្បីចូលចាប់សិស្សរបស់គាត់នោះ ។

ចំពោះការចោទប្រកាន់បែបនេះ លោក យឹម សារ៉ាន់ អះអាងថា តាមពិតទៅនៅ ពេលដែលសិស្សបង្ក ទាំង នោះរត់ចូលទៅក្នុង សាលាគឺសមត្ថកិច្ចរបស់លោក បានសុំទៅ គ្រូប្រចាំថ្នាក់ ប៉ុន្ដែនាយកសាលា មិនបានដឹង ពីរឿងនេះ ។

មន្ដ្រីនគរបាលមូលដ្ឋាន បានលើកឡើង ថា នាពេលកន្លងទៅ ពាក់ព័ន្ធទៅនឹងបទ ល្មើស ដែលបង្កឡើង ដោយ សិស្សវិទ្យាល័យ ជម្ពូវ័ន ហើយពួកគេក្រោយពីធ្វើសកម្មភាព បានបើក ម៉ូតូគេចខ្លួន ទៅលាក់នៅ ក្នុងសាលា នោះ គឺនាយកវិទ្យាល័យមួយនេះ មិនបាន ចូលរួមសហការ ពេញដៃពេញជើងជាមួយ សមត្ថកិច្ចនោះឡើយ ពោលបានបញ្ជៀស និងជួយលាក់បាំងវត្ថុតាងទៀតផង ។

មន្ដ្រីនគរបាលបានរំលឹកថា កាលពីពេល កន្លងទៅថ្មីៗនេះ មានអំពើហឹង្សាមួយបាន កើតឡើង ដែលបង្ក ដោយ សិស្សវិទ្យាល័យ ជម្ពូវ័ន ដែលពេលនោះក្រោយវាយជនរង គ្រោះជនបង្កបានជិះម៉ូតូចូលទៅក្នុងសាលា ដោយទុកម៉ូតូចោល ហើយផ្លោះរបងគេច ខ្លួនបាត់ ។

សមត្ថកិច្ចបានតាមទៅដល់ក្នុងសាលា ហើយឃើញម៉ូតូរបស់ជនបង្ក ប៉ុន្ដែមិនត្រូវ បាននាយកវិទ្យាល័យ ប្រគល់ឱ្យ នោះទេ ដោយ ប្រាប់ថា យកជនរងគ្រោះទៅធ្វើកំណត់ ហេតុមុនចុះ ដោយឡែកម៉ូតូចាំរូបគាត់យក ទៅប្រគល់ឱ្យ តាមក្រោយ ប៉ុន្ដែគ្មានឯណា នៅពេលដែលសមត្ថកិច្ចធ្វើកំណត់ហេតុជន រងគ្រោះរួច ហើយត្រឡប់មក យកម៉ូតូដែល ជាវត្ថុតាងនោះ ស្រាប់តែលោកនាយកបាន យកម៉ូតូនោះប្រគល់ឱ្យជនល្មើសបាត់ទៅ ហើយ ។

ចំពោះការលើកឡើងស្ដីពីមិនបាន ចូលរួមសហការជាមួយសមត្ថកិច្ចយ៉ាងដូច្នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់ អាចសុំការបកស្រាយឬបំភ្លឺណាមួយពីលោកនាយកវិទ្យាល័យនោះឡើយនៅព្រឹក ថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។

សម្រាប់សមត្ថកិច្ចដើម្បីបង្កើនប្រសិទ្ធភាព នៃការទប់ស្កាត់សកម្មភាពបង្កអំពើហឹង្សា តាមទីសាធារណៈ ពីសំណាក់ សិស្សសាលា នោះ សមត្ថកិច្ចសូមអំពាវនាវឱ្យលោកគ្រូ អ្នកគ្រូ ទាំងអស់ មិនថាតែសាលាជម្ពូវ័ននេះ ទេ ប៉ុន្ដែសម្រាប់ សាលាផ្សេងទៀត ចូលរួម សហការពេញដៃពេញជើង ក្នុងករណីនេះ ផង ហើយកាន់តែ ធ្វើឱ្យសិស្សសាលាទាំង អស់បានចាកផុតពីបទល្មើសនៅក្នុងសង្គម ៕

<object width="500" height="350" data="http://www.youtube.com/v/H17TEr9yf9Y&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/H17TEr9yf9Y&rel=1" /></object>

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល