(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃស្នងការរាជធានីភ្នំពេញ បានថ្លែងប្រាប់ FRESH NEWS ឲ្យដឹងថា នៅម៉ោងប្រមាណ ១១៖១៥នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ចចម្រុះ បានចាប់ឃាត់ខ្លួនអង្គរក្សម្នាក់ របស់ ឧកញ៉ា ថោង សារ៉ាត់ ម្ចាស់បុរី៩៩៩ នៅតាមបណ្តោយផ្លូវលេខ ២៧១ ចំណុចម្តុំមន្ទីរពេទ្យរុស្ស៊ី សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដើម្បីសាកសួរនាំ។ ទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់ បានបញ្ជាក់ច្បាស់ អំពីការចាប់ឃាត់ខ្លួន អង្គរក្សឧកញ៉ា ថោង សារ៉ាត់ ពាក់ព័ន្ធរឿងអ្វីនោះទេ។ អង្គភាពព័ត៌មាន Fresh News រង់ចាំតាមដានព័ត៌មានបន្តទៀត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល