ភ្នំពេញ៖ តារាសម្ដែងស្រីដ៏ស្រស់សោភា ជាឧត្តមភរិយាដ៏ប្រពៃ របស់តារាចម្រៀង សាពូន មីដាដា គឺអ្នកនាង សឿ សុធារ៉ា មិនត្រឹមមានរូបរាងសម្បត្តិល្អ ប៉ុណ្ណោះទេ អ្នកនាងក៏មានសំឡេងពីរោះ ក្នុងការច្រៀងបទចម្រៀងមរតកពីដើម ដែល ជារឿយៗអ្នកនាង និងស្វាមីត្រូវបានអញ្ចើញ ដោយស្ថានីយទូរទស្សន៍ ដើម្បីឡើងបកស្រាយចម្រៀងជាគូ ។ កាកាលពីបីឆ្នាំមុន នៅពេលប្រារព្ធពិធីបុណ្យអុំទូក អ្នកនាងតែងតែបង្ហើរសំនៀង តាមវេទិកា តន្រ្តីនានា មិនដែលខានឡើយ ព្រោះតបទៅតាមសំណូមពរបងប្អូន មកពីខេត្តចង់ឃើញសម្រស់នាងដោយផ្ទាល់ ។

សម្រាប់ឆ្នាំនេះ ការប្រគំតន្ត្រីនានា នៅតែមានព្រោងព្រាត ព្រោះស្ថានីយទូរទស្សន៍នីមួយៗ កំពុងតែប្រកួតប្រជែងគ្នា ដើម្បីទាញ ប្រជាប្រិយភាពពីទស្សនិកជន នៅឯទីក្រុងកោះពេជ្រ ស្ថានីយជាច្រើន បានតំឡើងឆាកតន្ត្រីធំៗ ជាច្រើន។ ប្រភពពីអ្នករៀបចំកម្មវិធី បាននិយាយថា តារាចម្រៀងល្បីៗ ត្រូវបានអញ្ជើញរួចរាល់ហើយ ប៉ុន្តែតារាសម្ដែងល្បីៗក៏នឹងមានវត្តមានដូចគ្នា តែប្រភពពីអ្នករៀបចំកម្មវិធីថា អ្នកនាង សឿ សុធារ៉ា មិនអាចអញ្ជើញឲ្យចូលរួមបានទេ ព្រោះអ្នកនាងមានធុរៈផ្ទាល់ខ្លួន ។

ដោយឡែក អ្នកនាង សឿ សុធារ៉ា វិញ បាននិយាយប្រាប់គេហទំព័រ LookingTODAY ថា អ្នកនាងត្រូវបានស្វាមី មិនអនុញាត្តិឲ្យ ច្រៀងដូចមុនឡើយ ព្រោះអ្នកនាងមានកូនត្រូវមើលថែទាំ ពិសេសស្វាមីមិនចង់ឲ្យនាង ហត់នឿយឡើយ។ ការច្រៀងក្នុងបុណ្យអុំទូក ពិតជាហត់នឿយ ម្យ៉ាងចរាចរណ៍ ពេលទៅច្រៀង មិនអាចបើកឡានបានស្រួលឡើយ ត្រូវដើរពីឆាកមួយទៅឆាកមួយ ពិតជាហត់នឿយខ្លាំង ។ ដូចនេះឲ្យនាងសម្រាកខ្លះ ក៏ល្អម្យ៉ាងដែរ ព្រោះនាងរាល់ថ្ងៃមានការថតកុន និង មើលសំអាងការ ពិតជាហត់នឿយណាស់ទៅហើយ ។

ដូចនេះទស្សនិកជន មិនអាចឃើញ អ្នកសឿ សុធារ៉ា បង្ហើរសំនៀង តាមឆាកតន្រ្តីនានាទៀតឡើយ សម្រាប់បុណ្យអុំទូកឆ្នាំនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល