ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស៊ិនហួរ កាលពីវេលា មុននេះបន្តិច បានចេញ ផ្សាយអត្ថបទ សារព័ត៌មាន អោយដឹងថា អតីតប្រធានាធិបតី ក៏ដូចជា វីរបុរសនៃប្រជាជាតិ អាព្រិច ខាងត្បូង  Nelson Mandela បាន លាចាក លោកក្នុងអាយុ ៩៥ ឆ្នាំ ដោយសារតែ

លោកមានជម្ងឺ សួតរ៉ាំរ៉ៃ បូកផ្សំនឹងជរាពាធផង ដែលនាំឱ្យ រយៈពេលចុងក្រោយ នៃជីវិតគាត់ភាគច្រើន គឺ ចំណាយ នៅក្នុងមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។ ជាប្រតិកម្មទៅនឹងមរណភាព បិតារដ្ឋរូបនេះ លោកប្រធានាធិបតី អាព្រិចខាងត្បូង បានគូសបញ្ជាក់ ក្នុងសេចក្ដី ថ្លែងការណ៍ មួយផ្ញើ ជូន ប្រជាជាតិ អាព្រិចខាងត្បូង ដែលបញ្ជាក់ពីមរណភាព ដ៏សោកសៅនេះថា « ប្រជាជាតិរបស់យើង បានបាត់បង់នូវ កុលបុត្រដ៏ឆ្នើមម្នាក់ ហើយប្រជាជនរបស់យើង បានបាត់បង់ នូវលោកឪពុកដ៏ល្អ ម្នាក់»។

គេនៅចងចាំថា ណេលសុន មែនដេឡា ជាអ្នកតស៊ូយ៉ាងប្ដូរផ្ដាច់ ក្នុងនាមជាជនស្បែកខ្មៅម្នាក់ ដើម្បី ប្រយុទ្ធប្រឆាំងនឹង របបអាប៉ាថេត ដែលគ្រប់គ្រងអាព្រិចខាងត្បូង នាគ្រាមុនមជ្ឈឹមវ័យរបស់គាត់ និង ដែលបានរើសអើង យ៉ាងគួរឱ្យ ទើសចិត្ត ប្រឆាំងនឹងសិទ្ធិ របស់ជនជាតិស្បែកខ្មៅ។

លោកធ្លាប់ត្រូវបាន របបអាប៉ាថេត ដែលនិយមឱ្យតម្លៃលើជនជាតិស្បែកសមួយនេះ ចាប់ដាក់គុក អស់ពេល ជាង ២៧ ឆ្នាំ មុននឹងត្រូវបានដោះលែង នៅឆ្នាំ ១៩៩០ ក៏ដូចជា មុនពេល ដែលគាត់ ឈ្នះ ឆ្នោត ធ្វើជាប្រធានាធិបតីដំបូង នៅអាព្រិចខាងត្បូង ដែលមានព័ណ៌សម្បុរកាយខ្មៅ។

សាររំលែកទុក្ខ បានហោះហើរពីទូទាំងពិភពលោក ចំពោះបុគ្គលនិមិត្តរូប នៃសេរីភាព ជាសាកលរូប នេះ លោកប្រធានាធិបតី សហរដ្ឋ អាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងក្នុងលិខិតមួយ ផ្ញើជូន ប្រធានាធិ បតីអាព្រិចខាងត្បូង ចាកប់ ស៊ូម៉ាថា ការបាត់បង់រូបលោក ណេលសុន មែនដេឡា ជាការបាត់បង់ ធនធានមនុស្សដ៏កម្រ លើភពផែនដី ។ ធនធានមនុស្សដែលពោរពេញដោយ សក្ដានុពល ការលើក ទឹកចិត្ត និងប្រកបដោយសេចក្ដីល្អបំផុត។

កាលពីយប់ថ្ងៃព្រហស្បត្តិ៍ បិតា និងជានិមិត្តរូប នៃសិទ្ធិសេរីភាពសម័យទំនើប ណេលសុន មែនដេឡា បានទទួលមរណ ភាពហើយ ក្រោយពីលោក បានជម្នះតស៊ូ នឹង ជម្ងឺប្រចាំកាយ អស់ពេលជា ច្រើនឆ្នាំ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ