ការណាត់ជួបគ្នា របស់គូស្នេហ៍មួយគូគឺ លោក Erik និងនាង Salina ជនជាតិអាមេរិច បានប្រែ ក្លាយទៅជារឿងដ៏ហួសចិត្តមួយ ស្ទើរសើច ស្ទើរយំ ដោយសារតែអ្នទាំងពីរ បាននឹកឃើញ នូវ គំនិតប្លែកៗ ចង់ភ្លក់រសជាតិសិច នៅលើដើមឈើ។

បង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍មួយ របស់ប៉ុស្តិ៍ TLC កាលពី ថ្ងៃទី ១១ កន្លងទៅថ្មីៗនេះ លោក Erik និងនាង Salina បានចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួនមួយ ស្តីពីគ្រោះថ្នាក់អាក្រក់មួយ ពេល ដែលអ្នកទាំងពីរ បានណាត់ជួបគ្នាកាលពីពេលមុន។

ជាមនុស្ស ស្រឡាញ់ចូលចិត្តធម្មជាតិ ដូច្នេះនៅពេលណាត់ជួបគ្នា ជាលើកទី៣ ពួកគេបាននាំគ្នា ឡើងទៅលើភ្នំ។ នៅក្នុងដំណើរនៃការឡើងភ្នំនោះ Erik បានផ្តល់យោបល់ដល់ Salina ស្តីពីរឿង រួមរក្សជាមួយគ្នា នៅលើដើមឈើ ដើម្បីទទួលបានអារម្មណ៍ថ្មីប្លែក។

គូស្នេហ៍ជនជាតិ អាមេរិចមួយគូនេះ បានជួបគ្រោះថ្នាក់យ៉ាងអាម៉ាស់ នៅពេលសាកល្បងរសជាតិសិច នៅលើដើមឈើ

នៅពេលកំពុងស្ថិតនៅលើដើមឈើបាន ដោយសាររអិលដៃ Erik ក៏បាន ធ្លាក់ចុះមកដី។ ពេល ធ្លាក់ចុះមកភ្លាម ជាដំបូង Erik មិនបានទទួលអារម្មណ៍ថា ខ្លួនមានរបួសនៅ ត្រង់ណាខ្លះនោះទេ រហូតដល់ពេល Salina បានមើលឃើញនៅត្រង់ តំបន់ពិសេសរបស់ Erik មានស្នាមឈាម ទើបដឹងថា របួសត្រង់ របស់ពិសេសនោះ។

Erik (ខាងឆ្វេង) និង Salina (ស្តាំ) ពីមុនសុទ្ធតែធ្លាប់ ជាអ្នកស្រឡាញ់ចូលចិត្ត ធម្មជាតិ

ពេលនោះពួកគេក៏ប្រញាប់ប្រញាល់ ស្លៀកពាក់ខោអាវ និងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ក្បែរ នោះដើម្បីជួយសង្រ្គោះ។ ពិតជាសំណាងណាស់ ក្រោយមក Erik ក៏ជាសះស្បើយពីរបួស ក្រោម ការយកចិត្តទុកដាក់ព្យាបាល ពីក្រុមវេជ្ជបណ្ឌិត។ Salina បានចែករំលែកឲ្យដឹងថា ពេលនោះ ខ្លួនពិតជាបារម្ភដល់សង្សារសំណព្វខ្លួនខ្លាំងណាស់ និងក៏បានបារម្ភ ពីសមត្ថភាពភេទគាត់ ទៅ ថ្ងៃក្រោយថែមទៀតផង។ ហើយចាប់ពីកើតមានរឿងគួរឲ្យអាម៉ាស់ នោះមក នាងក៏ចាប់ផ្តើម លែងមានអារម្មណ៍ ចូលចិត្តធម្មជាតិ ដូចមុនទៀត៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14