ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ មូលដ្ឋាន ឆ្លើយតប ទៅនឹងគ្រោះ អាសន្ន ថ្នាក់ជាតិ បានអះអាង អោយដឹង ថា យ៉ាងហោចណាស់ មាន មនុស្ស ៥ នាក់ បានស្លាប់ បាត់បង់ជីវិត បន្ទាប់ពី មានករណី ធ្លាក់យន្តហោះ ដឹកទំនិញ មួយគ្រឿង An-12 នៅឯ ភាគត្បូង ស៊ីប៊េរ៉ី ប្រទេស រុស្ស៊ី នេះបើយោងតាម ការដកស្រង់ អត្ថ បទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស៊ិនហួរ ។

បន្ថែមពីលើនេះ បើយោង តាមសម្តី មន្រ្តីផ្លូវការ ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទីភ្នាក់ងារ សារព័ត៌មាន Inter - fax អោយដឹងថា An-12 ជាយន្តហោះ ដឹកទំនិញ មួយគ្រឿង ដែលបានហោះចេញ ពីអាកាសយានដ្ឋាន អន្តរជាតិ Novosibirsk Yeltsovka តែបានជួប នឹងករណី ធ្លាក់ នៅឯ អាកាសយានដ្ឋាន អន្តរជាតិ Irkut -sk-2 អំឡុងពេល នៃការ ចុះចត ។

គួរបញ្ជាក់ផងដែរថា មានសមាជិក ជាអ្នកបម្រើការ លើយន្តហោះ ៥ នាក់ ដោយនៅក្នុងនោះ ពួកគេ ទំនងជា ត្រូវបាន ស្លាប់បាត់បង់ ជីវិត បាត់ទៅហើយ ភ្លាមៗ អំឡុងនៃ ការកើតមាន ឡើងនូវគ្រោះថ្នាក់ នាវេលា ម៉ោង ១៦ និង ៣៨ នាទី (ម៉ោងក្នុងស្រុក ប្រទេស រុស្ស៊ី ) នៅក្បែរមូលដ្ឋាន ទ័ពមួយកន្លែង មាន ទីតាំង នៅជិត នឹងស្ថានីយ៍ រថភ្លើង Batareinaya ។ ភ្លាមៗនោះ ក៏មានកិច្ច អន្តរាគមន៍ ពីសំណាក់ ក្រុម មន្រ្តីជំនាញ មានតាំងពី ក្រុមពន្លត់អគ្គីភ័យ និង សង្គ្រោះបន្ទាន់។ ដោយឡែក មូលហេតុ ដែលនាំ អោយ មានករណី ធ្លាក់លើកនេះ ពុំទាន់ បានដឹងច្បាស់ នៅឡើយនោះទេ ពោលគឺ ស្ថិតនៅ ក្រោមការ តាម ដានស៊ើប អង្កេតនៅឡើយ ៕

<object width="499" height="428" data="http://www.youtube.com/v/tS4cDamhszc&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/tS4cDamhszc&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ