ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាភរិយាម្នាក់ ដែលបានកាត់ផ្តាច់លឹង្គស្វាមីរបស់ខ្លួន រួចបោះចូល
ទៅក្នុងធុងសំរាម ត្រូវបានរកអោយឃើញ ប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់ទៅពេញ
មួយជីវិត នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ។

ស្រី្តជាជនជាប់ចោទ ឈ្មោះ Catherine Kieu វ័យ ៥០ ឆ្នាំ

គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាភរិយា និងជាជនជាប់ចោទរូបនោះ មានឈ្មោះថា Catheri-
ne Kieu វ័យ ៥០ ឆ្នាំ ខណៈពេលដែលបុរសជាស្វាមី និងជាជនរងគ្រោះមានវ័យ ៦០ ឆ្នាំ ។
យ៉ាងណាមិញ ប្រភពសារព័ត៌មាន ដដែលបន្ថែមថា មូលហេតុដែលបានបណ្តាលអោយ
ស្រ្តីរូបនេះបែកគំនិត ក្នុងការហ៊ានធ្វើបែបនេះ ក៏ព្រោះតែគាត់បានដឹងថា ស្វាមីរបស់ខ្លួន
មានគម្រោងលែងលះគ្នា បន្ទាប់ពីបានជួបអតីតមិត្តស្រី។

ស្រ្តីជាជនជាប់ចោទ អង្គុយជិតមេធាវី ការពារក្តីរបស់ខ្លួន

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើបានកើតឡើងនៅរដ្ឋ កាលី
ហ្វរញ៉ា សហរដ្ឋអាមេរិក ស្របពេលដែលស្រ្តីជាភរិយា បានប្រើប្រាស់កាំបិតដែលមានប្រវែង
ដល់ទៅ ២៥ ស.ម ។ គួររំឭកផងដែរថា បន្ទាប់ពីមានការផ្តន្ទាទោសស្រ្តីរូបនេះ អោយជាប់
ពន្ធនាគារដល់ទៅមួយជីវិត មេធាវីការពារក្តីជនជាប់ចោទរូបនេះ បានអះអាងអោយដឹងថា
ស្រ្តីជាភរិយា មានបញ្ហាខាងសតិអារម្មណ៍ តាំងពីកុមារភាព ស្របពេលដែលលោកស្រី នា
ពេលថ្មីៗនេះ ត្រូវបានបុរសជាស្វាមី ប្រើអំពើហឹង្សាទៅលើនាងបន្ថែមទៀតនោះ ដែលជា
ហេតុធ្វើអោយដំណើរការរឿងក្តីមួយនេះ នៅតែបន្តមាននៅឡើយ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដឹមីរ័រ