ភ្នំពេញ : លោក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ បានអោយដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះថា សមត្ថកិច្ចរបស់លោក បានសម្រេចឃាត់ខ្លួន ថៅកែប្រុស និងមេកាស្រ្តី ជនជាតិចិន នៃសិប្បកម្ម ថ្មម៉ាប សីុនយ៉ុងថៃ ក្រានីត តាមបញ្ជារបស់ ព្រះរាជអាជ្ញា ហើយនឹងបញ្ជូន ទៅតុលាការ នៅថ្ងៃស្អែក ។

បើតាម លោក ម៉ក់ ហុង ការឃាត់ខ្លួន ថៅកែ និងមេកានៃ រោងសិប្បកម្ម ខាងលើនេះ ដោយហេតុតែពួកគេ បានធ្វេសប្រហែស នាំអោយកម្មករ ជនជាតិខ្មែរ ចំនួន៣នាក់ បានស្លាប់ ពេលកំពុងលើកថ្មម៉ាប ពីលើ រថយន្តកុងតឺន័រ ហើយសង្កត់លើ ដោយថៅកែ និងមេកានោះ បានប្រើពួកគេធ្វើអោយរួច តាមរយ:ការ ថែមលុយ ចំនួន១៥០ដុល្លារ បន្ថែម។

សូមបញ្ជាក់ថា រោងសិប្បកម្ម ថ្មម៉ាប យីហោ សីុនយ៉ុងថៃក្រានីតខាងលើនេះ ស្ថិតនៅផ្ទះលេខ១០៦៥ ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅវេលាម៉ោង ៨:១០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ កម្មករចំនួន៣នាក់ បានស្លាប់ ដោយសារ ថ្មម៉ាប បាក់សង្កត់ពីលើ ខណ:ពួកគេ កំពុងនាំគ្នាថ្មម៉ាកទម្លាក់ ពីលើរថយន្តកុងតឺន័រ។ប្រភពព័ត៌មានពី មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ ចុះ អាយុ៣០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្សារទឹកថ្លា ទី២ឈ្មោះ រដ្ឋា អាយុ២៥ មុខរបរកម្មករ មានទីលំនៅ ស្រុកកំចាយមា ខេត្តព្រៃវៃង និងទី៣ឈ្មោះ វណ្ណា អាយុ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល